Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ
ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវបង្កើនសកម្មភាពការងារបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម កៅ អ៊ីមរ៉ន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ដែលសម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះជាលទ្ធផលការងារល្អយ៉ាងណាក្ដី ដើម្បីរក្សា និងបន្តប្រសិទ្ធភាពការងារខ្ពស់ តម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរ បន្តរក្សាខ្ជាប់នូវ សាមគ្គីភាព បង្កើន ភាពជិតស្និទ្ធ និង សហការគ្នាស្អិតរមួត។ លើសពីនេះ ត្រូវពង្រឹងទំនាក់ទំនងល្អជាមួយគ្រប់អង្គភាព និងមន្ទីរផ្សេងៗ ក្នុងនាមមន្ទីរព័ត៌មានជាសេនាធិការឱ្យរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ ថ្នាក់ដឹកនាំគប្បីត្រូវមាន ផែនការសកម្មភាព សម្រាប់ជាត្រីវិស័យអនុវត្តការងារប្រចាំថ្ងៃ ហើយមន្ត្រីទាំងអស់ត្រូវគោរព និងអនុវត្តឱ្យមានប្រសិទ្ធភាពទៅតាមផ្នែក និងជំនាញរៀងៗខ្លួន។ មន្ត្រីទាំងអស់ត្រូវឈរលើ អភិក្រមទាំង ៥ របស់សម្ដេចតេជោសែន រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ឯកឧត្តម ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ រួមគ្នាថែរក្សា សោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងមន្ទីរជាប្រចាំ ដើម្បីត្រៀមចូលរួមប្រកួតយកពានរង្វាន់ក្រសួងព័ត៌មាន ដែលគ្រោងនឹងរៀបចំក្នុងពេលខាងមុខ ដោយមានការចូលរួមប្រកួតប្រជែងពីមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក យឿន ចាន់ អនុប្រធានមន្ទីរទទួលបន្ទុករួម បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានចុះយកព័ត៌មានសរុបចំនួន ១ ៧៣៣ លើក និងផលិតព័ត៌មានបានចំនួន ១២ ៤០៤ អត្ថបទ។ ការងារផ្សព្វផ្សាយត្រូវបានអនុវត្តសរុបចំនួន ៩១ ៥១៤ លើក ក្នុងនោះការផ្សព្វផ្សាយព័ត៌មានមានចំនួន ៧៥ ៤១៨ អត្ថបទ/លើក។ សម្រាប់ទិសដៅបន្ត មន្ទីរព័ត៌មានខេត្តសៀមរាប គ្រោងនឹងពង្រីកវិទ្យុបណ្ដាញ តាមដងស្ទឹង និងភ្លើងស្តុប ព្រមទាំងបង្កើនការ បណ្ដុះបណ្ដាល ដល់មន្ត្រីជំនាញ ដើម្បីពង្រឹងធនធានមនុស្ស និងអ្នកបន្តវេន៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.