Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលសំខាន់ៗ និងធានាការបន្ស៊ីគ្នាជាមួយយុទ្ធសាស្ត្រជាតិ។

ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្ដង់ដារអន្តរជាតិ ព្រមទាំងធានាសង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា។

ឯកឧត្តម គួច សុមាន មានប្រសាសន៍ទៀតថា ការកសាងទីផ្សារការងារមួយដែលមានបរិយាបន្ន និងភាពធន់នៃគោលនយោបាយ ២០២៦-២០៣៥ ផ្តោតសំខាន់លើការពង្រីកលទ្ធភាពទទួលបានការងារសមរម្យ សម្រាប់ប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជនដែលទើបបញ្ចប់ការសិក្សា ជនមានពិការភាព ស្ត្រី និងប្រជាពលរដ្ឋដែលកំពុងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ គោលនយោបាយនេះក៏នឹងកំណត់យន្តការដើម្បីកាត់បន្ថយគម្លាតជំនាញ រវាងការអប់រំ និងតម្រូវការទីផ្សារការងារជាក់ស្ដែង ព្រមទាំងពង្រឹងយន្តការគាំពារសង្គម និងសុវត្ថិភាពក្នុងការងារ ដើម្បីធានានូវជីវភាពសមរម្យ និងសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិតទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបានលើកទឹកចិត្តឲ្យគ្រប់ភាគីបន្តការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថា គោលនយោបាយដែលនឹងត្រូវអនុម័តនេះនឹងក្លាយជាឯកសារយុទ្ធសាស្ត្រគន្លឹះ ដែលអាចជំរុញការបង្កើតការងារសមរម្យ ប្រកបដោយផលិតភាពខ្ពស់ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបានបន្ថែមថា សិក្ខាសាលានេះក៏ជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំឯកសារគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងពង្រឹងការចូលរួម និងការយល់ដឹងពីភាគីពាក់ព័ន្ធ លើឯកសារសេចក្តីព្រាងគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.