Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

ដោយ Pothe Thun
20/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថានីយច្រកទឹកពិសាថ្មីចំនួនពីរទីតាំង ដែលស្ថិតនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលស្ថានីយទាំងពីរនេះ នឹងផ្ដល់ជូនទឹកពិសាស្អាតដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដបដែលអាចប្រើឡើងវិញបាន និងកាត់បន្ថយការពឹងផ្អែកលើដបជ័រប្រើតែម្ដងនៅទូទាំងទីក្រុងទេសចរណ៍ដ៏សំខាន់មួយនេះ។

លោក យុន លីនណេ អភិបាលរងខេត្ត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការស្ថានីយច្រកទឹកពិសានេះ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងអាជ្ញាធររដ្ឋ ដៃគូពីវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹងការអនុវត្តទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប។

លោក យុន លីនណេ បានឱ្យដឹងថា ស្ថានីយច្រកទឹកពិសាដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃសំណល់ប្លាស្ទិក ដែលកើតចេញពីភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប។ តាមរយៈការផ្ដល់ជម្រើសងាយស្រួល និងជាមិត្តនឹងបរិស្ថាន ស្ថានីយទាំងនេះជួយកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលអាចគំរាមកំហែងដល់ទីតាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បន្ថែមថា គម្រោងនេះ ត្រូវបានអនុវត្តក្រោមឆត្រនៃគម្រោងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្រុងអាស៊ាន (AMUSE) ដែលចាត់ចែងដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) និងអនុវត្តដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន។ គម្រោងសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់នេះ មានគោលបំណងកែលម្អគុណភាពបរិស្ថាននៅក្នុងទីក្រុងទេសចរណ៍ខ្នាតតូច និងមធ្យមនៅក្នុងតំបន់អាស៊ាន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការចោលសំណល់ និងការកែច្នៃឡើងវិញ៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង

អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង

ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥

ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.