Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារដល់​មន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​

ដោយ Pothe Thun
10/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
240
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥០,០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដល់​មន្ទីរពេទ្យ កុមារ​អង្គរ ខេត្តសៀមរាប ក្នុងឱកាស​ដែល មន្ទីរពេទ្យ​នេះ ប្រារព្ធ​កម្មវិធី បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី ៦ ដើម្បី​រក​មូលនិធិ​សម្រាប់​ការព្យាបាល និង​ថែទាំ​សុខភាព​កុមារ​-​ទារក​ប្រមាណ​៥០០ ទៅ​៦០០​នាក់​ក្នុង​មួយថ្ងៃ ដោយ​ឥតគិតថ្លៃ​។​

​បន្ទាប់ពី​កម្មវិធី​ប្រគល់​ថវិកា​នេះ​រួចមក គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ ក៏បាន​អ​ញ្ជេ​ី​ញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ដោយផ្ទាល់ ជូន​ដល់​កុមារ​-​ទារក​សរុប​ចំនួន ៩៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត​មួយកញ្ចប់ រួមមាន មុង ភួយ សារុង ក្រមា និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​។ ដោយឡែក ចំពោះ​កុមារ​កំពុង​សង្គ្រោះបន្ទាន់​ធ្ងន់ធ្ងរ​ចំនួន ១៨​នាក់ ម្នាក់ៗ​ទទួលបាន ឃី​ត ១ កញ្ចប់​ដូចគ្នា និង​ថវិកា ១០​ម៉ឺន​រៀល ដោយឡែក​អាណាព្យាបាល​ដែល​នៅ​កំដរ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​។

ក្នុងឋានៈ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នេ​ី​ម ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដេ​ី​ម្បី​សុខភាព​ស្ត្រី និង​កុមារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ យកចិត្តទុកដាក់​បំផុត​លេ​ី​កា​រលេ​ី​ក​កម្ពស់​សុខុមាលភាពរ​បស់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ក្នុងនោះ​ការរួមចំណែក​ជួយ​ព្យាបាល និង​លើកកម្ពស់​សុខភាព​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់ ក​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា ១​លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​រៀងរាល់ឆ្នាំ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តាំងពី​ឆ្នាំ​២០១២ រហូតដល់​បច្ចុប្បន្ន​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​នោះដែរ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ​៕

  

​អត្ថបទ និង​រូបភាព​: លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​: លោក សេង ផល្លី​

Tags: កាកបាទក្រហមកម្ពុជាមន្ទីរពេទ្យកុមារ​អង្គរ ខេត្ត​សៀមរ​រាប​ឧបត្ថម្ភ​ថវិកាដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

 សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា ​ចាប់ផ្តើម​ហើយខណៈ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះនឹង  ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២​ខាង​មុននេះ

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.