Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

ដោយ Pothe Thun
11/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង អនុប្រធាន​គណៈកម្មកា​រ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នោះ គឺជា​វគ្គ​បឋម​មុននឹង​ការបើក​ជា​ផ្លូវការ នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១២ ខែមិថុនា ស្អែក​នេះ ដែលមាន​កម្មវិធី​ចំនួន​៥ គឺ ៖
ទី​១
. តួនាទី​នៅក្នុង​វិស័យ​ផ្សព្វផ្សាយ​បែប​ប្រពៃណី មាន​វិទ្យុ ទូរទស្សន៍ និង កាសែត ត្រូវ​រៀបចំខ្លួន​យ៉ាងដូចម្ដេច ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​របស់ខ្លួន ឲ្យ​ស្របទៅនឹង​យុគ្គ​សម័យថ្មី គឺ​យុគ្គសម័យ​ឌីជីថល ។
ទី​២. តើ​ការទប់ស្កាត់​ព័ត៌មាន​មិន​ពិត និង ព័ត៌មាន​ក្លែងក្លាយ​យ៉ាងដូចម្ដេច ?
ទី​៣. និយាយ​អំពី​និន្នាការ នៃ​ការឈាន​ឆ្ពោះ​ទៅលើ​បច្ចេកវិទ្យា 4K សម្រាប់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន ។
ទី​៤. និយាយ​អំពី​តួនាទី​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បច្ចេកវិទ្យា នៃ​បដិវត្តន៍ ៤.០ ថា​តើ​ត្រូវ​ដំណើរការ​របៀប​ណា និង
ទី​៥. ផលប៉ះពាល់​នៃ​ការបង្កើត​ការពិត និង ការពិត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយមាន​អស់លោក ជា​បណ្ឌិត សាស្ត្រាចារ្យ និង ជា​អ្នកឯកទេស​ខាង​វិស័យ​ព័ត៌មាន​ផ្សព្វផ្សាយ និង បច្ចេក​វិ​ទ្យ ដែល​នឹង​មក​ធ្វើការ​ឧទ្ទេសនាម ហើយ​អ្នក​ដែល​មក​ចូលរួម​ចំនួន​ប្រមាណ​២៥០​នាក់ មកពី​ប្រមាណ​ជាង​៤០​ប្រទេស គឺ​សុទ្ធសឹង​ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​វិស័យ​ព័ត៌មាន ជាពិសេស​ក្នុង​យុគ្គ​សម័យថ្មី នៃ​ព័ត៌មាន​បែប​ទំនើប និង ព័ត៌មាន​សង្គម ។​

​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ មានប្រសាសន៍​ទៀតថា កម្មវិធី​ទាំង​៥​នេះ គឺ​ពូតផ្ដុំ លើ​ការប្រមូលផ្ដុំ​ទស្សនៈ ទៅលើ​ការពិភាក្សា រវាង​អ្នកឯកទេស​ជំនាញ រវាង​មន្ត្រី​គ្រប់គ្រង​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ធ្វើយ៉ាងណា ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រក​ឲ្យ​ឃើញថា និន្នាការ​ថ្មី និង គំហើញ​ថ្មី​សម្រាប់​ការអនុវត្ត ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នកមើល អ្នក​ស្ដាប់ និង អ្នកអាន ហើយ​យើង​ត្រូវបំពេញ​នូវ​តួនាទី​ដោយ​របៀប​ណា ជាពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ព័ត៌មាន​សង្គម កំពុង​រីកសាយ​ភាយ និង កំពុងមាន​ឥទ្ធិពល​ខ្លាំង នៅក្នុង​ចំណោម​នៃ​វិស័យ​ព័ត៌មាន​បែប​ប្រពៃណី ។​

​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ មានប្រសាសន៍​បន្ថែមទៀត​ថា កិច្ចប្រជុំ​នេះ ក៏​នឹង​ទទួលយក​នូវ​ទស្សនៈ និង គំនិត ដើម្បី​ចងក្រង​ជា​ទស្សនៈវិស័យ ថា​តើ​កិច្ចប្រជុំ​កំពូល​លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន យើង​រក​ឲ្យ​ឃើញថា នឹង​បន្ត​ភារកិច្ច និង បន្ត​ការអនុវត្ត​ជាក់ស្ដែង​យ៉ាងដូចម្ដេច ដើម្បី​ធ្វើយ៉ាងណា ឲ្យ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​បែប​ប្រពៃណី ទាំង​បែប​ទំនើប និង ទាំង​បែប​សង្គម ត្រូវ​ដើរ​ជាមួយគ្នា និង ប្រមូលផ្ដុំ​ជាមួយគ្នា ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​សាធារណជន បម្រើ​សេចក្ដីត្រូវការ​របស់​ទូ​រ​ទស្សនិកជន និង បម្រើ​សេចក្ដីត្រូវការ​របស់​អ្នក​ស្ដាប់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ស្អែក​នេះ ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភពលោក ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក យូ វង្ស

Tags: ខេត្តសៀមរាបរ​ក្រសួង​ព័ត៌មានសន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោកចំណាយ​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោកចំណាយ​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.