Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

 សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា ​ចាប់ផ្តើម​ហើយខណៈ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះនឹង  ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២​ខាង​មុននេះ

ដោយ Pothe Thun
10/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ ជា​របៀបវារៈ​មួយ ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ក្រុង​សៀមរាប ដែល​ពិនិត្យ និង ពិភាក្សា​នៅមុន​កិច្ចប្រជុំ​កំពូល ដោយ​ផ្តោតលើ​របៀប​ដឹកនាំ​ក្នុង​យុគ្គសម័យ​សារព័ត៌មាន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​» និង មាន​សិក្ខាសាលា​ចំនួន​៤​ទៀត ដែល​ធ្វើឡើង ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​ចូលមក​ដល់ ។​

​ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ មានប្រសាសន៍​នៅមុន​កិច្ចប្រជុំ​នេះ​ថា សន្និសីទ​អន្តរជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ បានរួម​ចំណែក​ឲ្យ​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​សារព័ត៌មាន​នៅក្នុង​ប្រទេស ព្រមទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​សន្ដិសុខ​សង្គម ឲ្យ​ពិភពលោក​ថែម​មួយកម្រិត​ទៀត​។​

​ឯកឧត្តម ហាស់ សំអាត បានបញ្ជាក់​ទៀតថា ជា​មោទនភាព​បង្ហាញថា កម្ពុ​ជាមាន​សមត្ថភាព​រៀបចំ​កិច្ចប្រជុំ​នេះ និង​ផ្តល់​ប្រយោជន៍​ច្រើន តាមរយៈ​អ្នកសារព័ត៌មាន​ធំៗ​អន្តរជាតិ ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរីកចំរើន វិស័យ​ទេសចរណ៍វប្បធម៌ និង​បាន​ឲ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ​បាន​ស្វែងយល់​ពី​ការលំបាក​ដែល​បន្សល់​ពី​គ្រប់​មីន បន្ទាប់ពី​យើង​អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​មើល​សារៈមន្ទីរ​សន្តិភាព​សម្ម​ភាព​មីន​របស់​ស៊ីម៉ាក់ និង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​»​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​សូមបញ្ជាក់ថា​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ផ្តោតលើ​បញ្ហាសំខាន់ៗ ដូចជា​៖ ផលប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជាដើម ។​

​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែមិថុនា ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភពលោក ៕

​អត្ថបទ និង រូបថត ៖ លោក ឃុ​ត សៅ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួងព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថលសន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះមុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.