អាជ្ញាធរជាតិអប្សរាបង្ហាញថាការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរគឺខុសច្បាប់
តាមខ្លឹមសារដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ថ្មីៗ នេះ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ...