ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប អញ្ផើញកាត់វិញ្ញាសារ ត្រួតពិនិត្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់សិស្សានុសិស្ស
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧/២០១៨នៅខេត្តសៀមរាប មានបេក្ខភាពសិស្សចូលប្រឡងសរុប ចំនួន ៧ពាន់៨៣០នាក់ កើនឡើងលើសឆ្នាំមុនចំនួន៧១៧នាក់ ក្នុងនោះស្រី ៤ពាន់៣៨៣នាក់។ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧/២០១៨ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខណ្ឌ័កំណត់ ជាពិសេសក្នុងការធ្វើដំណើរ មកប្រឡងត្រូវរក្សាសុវត្ថិភាព ...