មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាអះអាងថាការប្រែប្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃការកាត់បន្ថយភាពក្រីក្រ និង ជាកត្តារាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពីការពង្រឹងភាពធន់នឹងអាកាសធាតុ របស់សហគមន៍មូលដ្ឋាននៅកម្ពុជា ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព បានមានប្រសាសន៍ថា មានរបាយការណ៍ជាច្រើន ដែលបានបង្ហាញអំពីផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយតម្លៃបាត់បង់សរុបដោយគ្រោះទឹកជំនន់នៅក្នុងឆ្នាំ២០១១ មានចំនួន ៦៣៤លានដុល្លារអាម៉េរិក និង ចំនួន៣៥៦លានដុល្លារអាម៉េរិកទៀតនៅក្នុងឆ្នាំ ២០១៣ រួមជាមួយនឹងតម្លៃបាត់បង់ក្នុងផលិតភាពការងារដោយសារកំដៅខ្លាំង ...