Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

ដោយ Pothe Thun
24/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ ១៧គ្រួសារ ក្នុងចំណោម ១៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប បានយល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា តាមរយៈកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុក នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោក ហម ផល ប្រធានរដ្ឋបាលស្រុកស្រីស្នំ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក ហម ផល បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំ ដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ភាគីប្រជាពលរដ្ឋ បានឯកភាពតាមសំណើអាជ្ញាធរ និងយកសំណើនេះ ដាក់ជូនឯកឧត្តមអភិបាលខេត្ត ធ្វើការសម្រេចជាផ្លូវការ។

គួរំលឹកថា ការចុះពិនិត្យទីតាំងដី និងប្រជុំពិភាក្សា ដោយក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តនេះ ធ្វើឡើងបន្ទាប់ ទទួលបានការស្នើសុំបង្កបង្កើនផល លើដីស្រែដែលធ្លាប់ប្រើប្រាស់ និងកាន់កាប់ នៅតំបន់ព្រៃទទឹង ភូមិសាស្ត្រឃុំក្លាំងហាយ។ ពាក្យស្នើសុំនេះដែរ ធ្វើឡើងក្រោយពី រដ្ឋបាលឃុំ បានទៅចុះបោះបង្គោលព្រំការពារតំបន់គម្របដីព្រៃឈើ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលប្រជាពលរដ្ឋ បានអះអាងថា ជាដីតាំងពីដូនតា និងបានអាស្រ័យផល តាំងពីមុន និងចាប់ពីឆ្នាំ២០០២មកម្ល៉េះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការកាប់ទន្រ្ទានដីព្រៃឈើ ដែលនៅសេសសល់បន្តទៀត ដើម្បីថែរក្សាទុកជាប្រយោជន៍សាធារណៈ ជាពិសេសបងប្អូនប្រជាពលរដ្ឋ អាចទាញយកផលអនុផលជាច្រើនពីសហគមន៍ព្រៃឈើនេះដោយស្របច្បាប់។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដែលនៅបន្តកាប់ទន្រ្ទានដីព្រៃជាសម្បត្តិរបស់រដ្ឋ ជននោះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕

សូមជម្រាបថា ក្រុមការងារចម្រុះ ដែលបានចុះទៅពិនិត្យទីតាំងដីប្រជាពលរដ្ឋ និងជួបប្រជុំពិភាគ្សា កាលពិថ្ងៃទី២៣ម្សិលមិញនេះ មានការចូលរួមពី លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុក តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

អត្ថបទ៖ លោក សេង ផល្លី
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

Tags: តំបន់គម្របព្រៃឈើស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប

យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.