Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

ដោយ Pothe Thun
25/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម
83
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបិទបញ្ចប់ការកំណត់ “តំបន់ក្រហម” នៅភូមិចំនួន៤ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ដើម្បីជាការអនុវត្តតាមគោលការណ៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កាលរសៀលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារ និងលោកចៅសង្កាត់ស្រង៉ែ ព្រមទាំងលោកមេភូមិ ចុះពិនិត្យមើលការបើកភូមិសាស្ត្រនេះឡើងវិញ និងបានជួបសាកសួរសុខទុក្ខ លើកទឹកដល់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលមានសមាជិក មានវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យ ។

ក្នុងឱកាសនោះដែរ លោក នួន ពុទ្ធារ៉ា បានឲ្យដឹងថា បើទោះបីជាការកំណត់តំបន់ក្រហម នៅក្នុងភូមិទាំង៤ ត្រូវបានបិទបញ្ចប់ពិតមែន តែសម្រាប់សមាជិកគ្រួសារពលរដ្ឋ ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ កន្លងមកត្រូវធ្វើចត្តាឡីសក័បន្ត ដោយកំណត់ទីតាំងបិទខ្ទប់ ត្រឹមតាមខ្នងផ្ទះ និងបង្រួមអោយតូចជាងមុន ដើម្បីកុំអោយមានផលប៉ះពាល់ដល់ការរស់នៅ របស់គ្រួសារពលរដ្ឋដ៏ទៃ ដែលមិនជាប់ពាក់ពន្ធ័ ស្របពេលដែលយើងត្រូវរួមគ្នាទប់ស្កាត់កុំអោយមេរោគកូវីដ-១៩ មានការឆ្លងបន្តទៀតនៅក្នុងសហគមន៍យើង។

លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានកំណត់ខ្នងផ្ទះគ្រួសារពលរដ្ឋដែលមានការប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលទើបរកឃើញថ្មីត្រូវបិទខ្ទប់បន្ត ដោយក្នុងនោះនៅក្នុងភូមិចន្លោង មានចំនួន០៤ខ្នងផ្ទះ ស្មើរនិង០៤ គ្រួសារ និងនៅក្នុងភូមិព្រៃធំ មានចំនួន២២ ខ្នងផ្ទះ ស្មើរនិង២២គ្រួសារ។ ជាមួយគ្នានោះដែរ លោកអភិបាលក្រុង ក៏បានលើកទឹកចិត្ត និងស្នើរដល់សមាជិកគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារមានវិជ្ជមានកូវីដ-១៩ សូមមានការអត់ធ្មត់ និងបន្តចូលរួមសហការណ៍ដោយអនុវត្តន៍អោយខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាកាត់ផ្តាច់មិនអោយមានការចម្លងបន្តនៅក្នុងសហគមន៍យើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភព៖ រដ្ឋបាលក្រុងសៀមរាប
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: បិទបញ្ចប់តំបន់ក្រហម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

សាលាសណ្ឋាគារនិង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

សាលាសណ្ឋាគារនិង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.