Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

ដោយ Pothe Thun
25/06/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ លោក ចាន់ សត្ថា និង លោកស្រី លី ហៀង , លោកស្រី ញាន ភួងម៉ាលី និងលោក អេង ជីមី បាននាំយកស្បៀងអាហារ សម្ភារការពារជំងឺកូវីដ-១៩ ដែលសរុបជាថវិកាចំនួន២.៩៩៥ដុល្លារអាមេរិក បានមកពីការមូលមតិរួមគ្នាពីញាតិមិត្ត និងសប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមាន ៖ អង្ករ ,ត្រីខ ,មី ,ទឹកត្រី ,ស្ករ ,អំបិល ,ប៊ីចេង ,ខ្លាញ់ ,សាប៊ូ ,ម៉ាស ,អាកុល ,ជែល ,ទឹកសុទ្ធ និងដំណាប់ស្វាយ ប្រគល់ជូនដល់គ្រួសារទីទ័លលំបាកខ្លាំង ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩ និងបាត់ឱកាសការងារ ,គ្រួសារមានជីវភាពខ្វះខាតប្រភេទក្រ១ ក្រ២ ,ជនចាស់ជរាគ្មានទីពឹង ,ជនមានពិការភាពសរុបចំនួន២០៧គ្រួសារ ក្នុងនោះនៅក្រុងសៀមរាប មកពីសង្កាត់សាលាកំរើក ចំនួន៥០គ្រួសារ ,សង្កាត់សំបូរ ចំនួន២៨គ្រួសារ ,សង្កាត់គោកចក ចំនួន៧៦គ្រួសារ ,សង្កាត់ក្របីរៀល ចំនួន០២គ្រួសារ និងស្រុកប្រាសាទបាគង មកពីឃុំអំពិល ចំនួន៥១គ្រួសារ។ ក្រៅពីទទួលបានស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ នោះ គ្រួសារខ្វះខាតក្នុងជីភាព ទាំង២០៧គ្រួសារនេះ ក៏ទទួលបានថវិកាផងដែរ ដែលក្នុងមួយគ្រួសារទទួលបានចំនួនមួយម៉ឺនរៀល ។

លោកស្រី ញាន ភួងម៉ាលី តំណាងសប្បុរសជន បានឲ្យដឹងថា នេះជាលើកទី៣ហើយសម្រាប់សកម្មភាពការងារមនុស្សធម៌ ចាប់តាំងពីកម្ពុជាជួបវិបត្តិដោយការការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយយើងនឹងកៀរគរស្វែងរកការគាំទ្រពីសប្បុរសជនជិតឆ្ងាយបន្តទៀត ដើម្បីប្រមូលថវិកានិងសន្សំទុកទិញសម្ភារស្បៀងអាហារសម្រាប់ជំហានបន្ទាប់ យកមកឧបត្ថម្ភជូនដល់គ្រួសារជួបការលំបាកនិងជនមានពិការភាព ចាស់ជរាគ្មានទីពឹងជាដើម ទៅតាមលទ្ឋភាពដែលអាចធ្វើបាន ដើម្បីចូលរួមសម្រាលការលំបាកជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល ក្នុងគ្រាលំបាកដោយសាវិបត្តិនៃជំងឺកូវីដ-១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សាម ឡម ចៅសង្កាត់សាលាកំរើក បានសម្ដែងនូវការអំណរគុណ និងកោតសរសើរចំពោះសកម្មភាពសប្បុរសធម៌ របស់សប្បុរសជនដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែករំលែកដល់គ្រួសារខ្វះខាតលើជីវភាពប្រចាំថ្ងៃ ក្នុងដំណាក់កាលជួបការលំបាកដោយសារជំងឺកូវីដ-១៩ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបង្ហាញពីទឹកចិត្តនិងស្មារតីយកអាសារ ជួយសង្គ្រោះគ្នាទៅតាមលទ្ឋភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ លោកចៅសង្កាត់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនិងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រួសារខ្វះខាតសម្ភារការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាសណ្ឋាគារនិង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

សាលាសណ្ឋាគារនិង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.