Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ Pothe Thun
26/06/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស៊ុន ចំណាន នាយកទីចាត់រដ្ឋបាលសាលាខេត្ត រួមជាមួយក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រគល់ជូនដល់សាលាសង្កាត់សាលាកំរើក ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់អាជ្ញាធរមូលដ្ឋាននេះធ្វើការបែងចែកទៅតាមស្ថានភាព និងតម្រូវការចាំបាច់ជាក់ស្តែងនៃការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់។ អំណោយទាំងនោះដែររួមមាន៖ អង្ករ១៥០០គីក្រាម ,មី១០កេសធំ ,ទឹកត្រី២០យួរ ,ទឹកស៊ីអ៊ីវ២០យួរ ,ត្រីខ១០០កំប៉ុង ,ទឹកសុទ្ឋវីតាល៥០០មីលីលីត្រ ៣០កេស រួមនឹងអាល់កុល និងម៉ាសមួយចំនួនទៀត សរុបជាថវិកាប្រមាណជា១៣០០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប លោក ស៊ុន ចំណាន បានបង្ហាញនូវក្តីបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាមួយនឹងការប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ដែលបញ្ហានេះយើងទាំងអស់គ្នាត្រូវតែចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំង ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺបានឆាប់ ហើយបញ្ហានេះក៏ជាមិនមែនបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ពីព្រោះបច្ចុប្បន្ននេះជំងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្ស នៅទូទាំងពិភពលោកនៅឡើយសំខាន់នៅកម្ពុជាយើង ។

លោកបន្ថែមថា ចំពោះអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដែលបាននាំមកនាពេលនេះ គឺជាលើកទី២ហើយដែលក្រុមការងារយុវជនបាននាំយកមកប្រគល់ជូនអាជ្ញាធរសង្កាត់ ស្របពេលបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នេះមួយចំនួន ពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដោយសារតែការងារ និងកិច្ចការជួញដូរផ្សេងៗ របស់ពួកគាត់ខ្លះត្រូវបានផ្អាក ឬមិនដំណើរការចំណូលគ្រួសារតិចជាដើម។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ក្នុងឱកាសនោះដែរ លោក សាម ឡម ចៅសង្កាត់សាលាកំរើក បានថ្លែងអំណរគុណនូវការយកចិត្តទុកដាក់របស់ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប ដែលបានជួយឧបត្ថម្ភស្បៀងអាហារនាពេលនេះ។ ចំពោះអំណោយដែលទទួលបានពេលនេះ លោកនឹងចាតចែងយកទៅចែកជូនដល់គោលដៅសំខាន់ៗ និងបែងចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលបានកំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋខ្វះខាតនៅ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ទៅតាមលទ្ឋភាពដែលសង្កាត់មាន។ ជាមួយនោះក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងបន្តសហការគ្នាជាប្រចាំជាមួយសមត្ថកិច្ចមូលដ្ឋាន មន្ត្រីសុខាភិបាល ក្រុមយុវជនសង្កាត់ ធ្វើការណែនាំអប់រំពន្យល់ដល់ប្រជាពលរដ្ឋឱ្យពួកគាត់ប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់រាជរដ្ឋាភិបាល និងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួលអត្ថបទ៖ អ៊ុន ណារាជ្យ

Tags: ជំងឺកូវីដ-១៩សង្កាត់​សាលា​កំរើកអំណោយជាគ្រឿងឧបភោគបរិភោគ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.