Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

ដោយ Pothe Thun
27/06/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង  ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត ព្រះបាឡាត់គណខេត្ត ព្រះវិន័យធរគណខេត្ត ព្រះធម្មធរគណខេត្ត ព្រះសមុហ៍គណខេត្ត មួយអន្លើដោយព្រះវត្តមាននិងវត្តមាននិមន្តនិងអញ្ជើញចូលរួមពី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តក្នុងខេត្តមួយចំនួន  អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទខ្លះផងដែរ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាថា៖ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងបរិនិព្វានទៅបានប្រតិស្ថានវត្ថុ៥យ៉ាង ជាតំណាងព្រះពុទ្ឋសាសនា វត្ថុ៥យ៉ាងនោះរួមមានទី១ ព្រះពុទ្ឋបដិមា ព្រះពុទ្ឋរូបដែលមាននៅគ្រប់ទិសទីក្នុងទូទាំងសកលលោក ទី២ ដើមពោធិព្រឹក្ស ជារុក្ខជាតិមួយតំណាងព្រះពុទ្ឋសាសនាហើយដែលព្រះអង្គទ្រង់ត្រាស់ដឹងក្រោមដើមពោធិព្រឹក្ស ទី៣ ព្រះសត្ថូប ឬស្តូប ឬចេតិយជានិមិត្តរូបតម្កល់ព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ឋ ព្រះបច្ចេកពុទ្ឋ ព្រះអរហន្ត ស្តេចចក្រព័ត្រ្តាធិរាជ សម្រាប់ជនានុជនទាំងឡាយគោរពបូជា ទី៤ ព្រះបរមសិរីរិកធាតុ ទី៥ព្រះធម៌ដែលមាន៨៤០០០ព្រះធម្មខ័ន។ព្រះអង្គបន្តថា៖ព្រះពុទ្ឋសាសនាមានគោលធំ៣ជានិមិត្តរូបសម្រាប់ពុទ្ឋបរិស័ទគោរពបូជា គឺព្រះរតនត្រៃ មានព្រះពុទ្ឋ ព្រះធម៌ ព្រះសង្ឃ ប៉ុន្តែមិនមែនជារតនវត្ថុដើម្បីបួងសួងអង្វរក បន់ស្រន់សុំសេចក្តីសុខយសស័ក្តភោគសម្បត្តិអ្វីឡើយ។

ព្រះអង្គសម្តែងការសោកស្តាយដែលប្រជាពុទ្ឋបរិស័ទជាច្រើន មានជំនឿខុស ស្គាល់មិនច្បាស់ពីព្រះរតនត្រៃ បែរទៅជាគោរពក្នុងបំណងផ្សេងខុសពីទ្រឹស្តីព្រះពុទ្ឋសាសនា ការពិតទៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ឋជាមាគ៌ាសម្រាប់អ្នកបដិបត្តិដើម្បីរំដោះខ្លួនចេញពីកងទុក្ខក្នុងសង្សារវដ្ត ការដែលចេញចាកទុក្ខបានលុះណាតែដើរតាមផ្លូវនៃអដ្ឋង្គិកមគ្គទាំង៨ រួមមាន ការយល់ឃើញត្រូវ សេចក្តីត្រិះរិះត្រូវ និយាយត្រូវការងារត្រូវ ចិញ្ចឹមជីវិតត្រូវ ការព្យាយាមត្រូវ សេចក្តីរឭកត្រូវ និងការតម្កល់ចិត្តត្រូវ ៨ប្រការនេះឯង ហៅថា ផ្លូវកណ្តាល ឬផ្លូវត្រង់ក្នុងដំណើរទៅកាន់ព្រះនិព្វាន។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ឧបាសក កែវ វិមុត្ត គ្រូធម្មាចារ្យនៅខេត្តសៀមរាប បានមានប្រសាសន៍ថា៖ដោយពិនិត្យឃើញក្នុងទីវត្តដំណាក់ពុំឃើញមានរូបពុទ្ឋបដិមាទ្រង់បរិនិព្វាន និងដោយបានការអនុញ្ញាតិពីព្រះមន្ត្រីសង្ឃខេត្ត ព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងគណៈកម្មការអាចារ្យវត្តដំណាក់ផង បានសម្រេចជាឯកច្ឆ័ន្ទបានប្រគល់កិច្ចការមករូបលោកដើម្បីសាងជាពុទ្ឋបដិមាទ្រង់ត្រាស់ដឹង ទ្រង់បរិនិព្វាននិងរូបដំរីបាលិលេយ្យនេះឡើង។ចំណែករូបចម្លាក់ដំរីបាលិលេយ្យ សាងឡើងសម្រាប់ជាទីនាំងតម្កល់ព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ឋ ហើយនឹងកែច្នៃឱ្យទៅជាដំរីស រួមជាមួយគ្រឿងអលង្ការ មានបិទសន្លឹកមាសនិងដាំត្បូងតាមភ្លុក ដើម្បីរំលឹកពីគុណបំណាច់ ដែលដំរីបានបំរើព្រះពុទ្ឋបរមគ្រូនៅព្រៃបាលិលេយ្យវ័ន អស់រយៈពេល៣ខែ បានបំរើព្រះអង្គដូចជាមនុស្សដែរ តាំងពីការរៀបចំទីសេនាសេនៈ រៀបភ័ត្តថ្វាយ ចេះតាំងពីបង្កាត់ភ្លើងដុតថ្មប្រមៀលចូលទឹកដើម្បីយាងព្រះអង្គស្រង់ទឹកនៅខែរងារ ជាដើម។ល។លោក កែវ វិមុត្តឱ្យដឹងទៀតថា៖រូបព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង ទ្រង់បរិនិព្វាន និងដំរីបាលិលេយ្យ បានចាប់ផ្តើមកសាងនៅអំឡុងខែមីនាឆ្នាំ២០២១ ធ្វើឡើងអំពីស្ពាន់ រួមជាមួយគ្រឿងលំអ មានប្រាក់មាសពេជ្រជាដើម យកមកបិទនៅតាមទីចំណុចដ៍សមគួរនៃទាំងបីនេះ។

រូបព្រះពុទ្ឋត្រាស់ដឹង មានទម្ងន់១៥០គ.ក្រ កំពស់១.៧០ម ចំទទឹងភ្នែនប្រវែង១.៤០ម ណាយថវិកាអស់ប្រមាណជា២៥០០០ដុល្លារអាមេរិក រូបពុទ្ឋបដិមាទ្រង់បរិនិព្វាន មានទម្ងន់៤០០គ.ក្រ បណ្តោយ២.៦០ម កំពស់០.៨០មចំណាយថវិកាអស់ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក។រូបទាំងពីរកសាងដោយជាងនៅភ្នំពេញ។ដោយឡែករូបដំរី កសាងដោយជាងនៅខេត្តសៀមរាប មានទម្ងន់១០៣គ.ក្រ កំពស់១.៦០ម អស់ថវិការជាង២ម៉ឺនដុល្លារអាមេរិក។ថវិកាចំណាយនិងគ្រឿងអលង្កាទាំងអស់ទទួលបានពីការចូលរួមបរិច្ចាកពីព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស។

អត្ថបទ និងរូបភាព ៖ យូ វង្ស

Tags: ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោវត្ដរាជបូណ៌វត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

អភិបាលស្រុកប្រាសាទបាគងដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងឃុំទាំង៩ នៃស្រុកប្រាសាទបាគង

អភិបាលស្រុកប្រាសាទបាគងដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងឃុំទាំង៩ នៃស្រុកប្រាសាទបាគង

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.