Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

ដោយ Pothe Thun
28/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ដោយធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សម្រាប់លេខាកត់ត្រាទាំងអស់ចូលរួមប្រជុំ និងកត់ត្រាតាមរយះប្រព័ន្ធZoom នៅតាមបន្ទប់រៀងៗខ្លួន ដើម្បីកាត់បន្ថយនៅហានិភ័យនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនពីខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយក្នុងឱកាសនោះ ឯកឧត្តមលោកជំទាវ ជាអគ្គនាយកអគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលទទួលបន្ទុកការងារតាមជំនាញនីមួយៗ បានធ្វើការជម្រាបជូននូវរាល់សកម្មភាពការងារដែលបានបំពេញកន្លងមក និងផែនការសកម្មភាពការងារដែលត្រូវធ្វើនៅសប្តាហ៏នេះ និងបន្តទៅពេលខាងមុខទៀត។ ជាមួយនេះអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានដាក់ចេញនូវគម្រោងសម្ម ភាពការងារក្នុងការផលិតបទយកការណ៏ ការចុះផ្សាយអត្ថបទ រួមទាំងបង្កើនកម្មវិធីនៃកិច្ច សំភាសន៏ វាគ្មិនសំខាន់ៗ រួមទាំងកម្មវិធីថ្មីប្លែក ដែលបំរើដល់ អារម្មណ៏អ្នកស្តាប់ និងទស្សនា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មានមិនមែនជាមន្រ្តីយុត្តិធម៏នោះទេ គឺអាជ្ញាធរនៅតាមតំបន់នីមួយៗដែលខ្លួនជាអ្នកត្រួតត្រាជាអ្នកសម្រេចអោយ អ្នកសារព័ត៌មានចូល ឬមិនចូល នៅពេលចុះបំពេញបេសកកម្មការងារណាមួយ ហើយអាចចាត់វិធានការណ៏នៅពេលអ្នកសែតបានសរសេរអត្ថបទធ្វើអោយប៉ះពាល់ផលប្រយោជន៏សាធារណ: ដោយអោយកាសែតនោះសរសេរកែតម្រូវ និងសុំទោសជាសាធារណ: បើសិននៅតែមិនកែតម្រូវ គឺអាចធ្វើការប្តឹងទៅស្ថាប័នតុលាការតែម្តង។ អ្នកកាសែតមានសិទ្ធិសរសេរព័ត៌មាន អាជ្ញាធរមានសិទ្ធិក្នុងការបំភ្លឺ និងមានសិទ្ធិប្តឹង បើសិនអ្នកកាសែតនោះបំពានវិជ្ជាជីវ:ជាអ្នកសារព័ត៌មាន ហើយការផ្សាយរបស់អ្នកសារព័ត៌មានត្រូវតែមានតុល្យភាព។ ឯកឧត្តមក៏បានជម្រុញ អោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ក្នុងការពិនិត្យជ្រើសរើសអ្នកគ្រប់គ្រង ប៉ុស្ត៏ទូរទស្សន៏ ទទក ២ ព្រោះថានៅពេលខាងមុខនេះ នឹងមានធ្វើការផ្សាយកម្មវិធីសំខាន់ៗ ផ្នែកអប់រំច្បាប់ កិច្ចពិភាក្សាពន្យល់ការងារផ្សេងៗ រួមទាំងកម្មវិធីដ៏ទៃទៀត ដែលខុសពីការ ផ្សាយនៅក្នុង កម្មវិធីទូរទស្សន៏ជាតិកម្ពុជា ទទក ១ បច្ចុប្បន្ននេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានថ្លែងការកោតសរសេរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ផ្នែក និងមន្រ្តីរាជការគ្រប់ជំនាញ ដែលបាន ខិតខំប្រឹងប្រែង បំពេញកិច្ចការងារអោយទទួលបានជោគជ័យ និងធានាបាននិរន្តភាពក្នុងការ អនុវត្តន៏ កិច្ចការងារប្រចាំថ្ងៃល្អប្រសើរ។ ជាមួយនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានណែនាំដល់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា សរសេរអត្ថបទ និងផ្សាយរូបភាពស្តីពី វត្តមានសត្វព្រៃដ៏កម្រ នៅក្នុងដែនជម្រកប្រទេសកម្ពុជា ហើយជាមួយនេះ ទស្សនាវដ្តីកម្ពុជា ត្រូវដកស្រង់អត្ថបទស្តីពី ខ្លាលឿងដែលជាប្រភេទសត្វកម្រនៅលើ ពិភពលោក មានវត្តមានក្នុងតំបន់ការពារធម្មជាតិកម្ពុជាមកធ្វើការចុះផ្សាយផងដែរ ។ ទាក់ទងកម្មវិធីវប្បធម៏ និងសាសនា ដែលផ្សាយនៅស្ថានីយ៏ទូរទស្សនជាតិកម្ពុជា គឺត្រូវបន្តធ្វើយ៉ាងណាយកចិត្តទុកដាក់លើកកម្ពស់ ការយល់ដឹងផ្នែកសីលធម៏សង្គម ហើយផ្សព្វផ្សាយអោយបានទូលំទូលាយ។ ទន្ទឹមនេះ ក៏ត្រូវបង្កើនការផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមិទ្ធិផលថ្មីៗដែលសម្រេចបានក្នុងពេលថ្មីៗកន្លងមកនេះ។ ជាមួយគ្នានោះដែរប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្តល់ជូននូវរាល់ព័ត៌មានបែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារគតិយុត្តដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាអោយសាធារណ:ជនទូទៅកាន់តែទទួលនូវការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៏សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តន៏ ក្នុងកិច្ចការងារដែលមានផលប្រយោជន៏ជារួមសម្រាប់ប្រទេសជាតិ។

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.