Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

ដោយ Pothe Thun
28/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពនៅទីតាំងថ្មីទៀត ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងទីធ្លាប្រាសាទអង្គរ។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័ន បានកើតឡើងរាប់រយឆ្នាំមកហើយដែលមានចំនួនជិត ៣០០០ដុំ។ ថ្មប្រាសាទដ៍វ័យចំណាស់ទាំងនោះ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន ប្រហែលចន្លោះឆ្នំា១៩១៣-១៩២៩ ។ចំពោះថ្មដែលអ្នកជំនាញស្រង់បានមកភាគច្រើនជាប្រភេទថ្មភក់ មានដូចជា៖ ថ្មដំបូល ធ្នឹម សសរ ខឿន ថ្មកម្រាល បូករួមទាំងថ្មមានក្បាច់ចម្លាក់ជាដើម។ លោកថាការប្រមូលថ្មពីបុរាណដ៍មានតម្លៃនេះ ធ្វើឡើងក្នុងគោលដៅគឺដើម្បីរៀបចំទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ល្អ នៅក្នុងប្រាសាទ និងដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ ព្រោះថា តួប្រាសាទខ្លះបានរលួសថ្មធ្លាក់មកដី។

សូមជម្រាបថា ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ ប្រាសាទនេះ បានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជយវរ្ម័ន ទី៧។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល ៥ទៀត សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាលនោះ។ ប្រាសាទបាយ័នមានប្លង់បីជាន់ ដោយជាន់ទី១ និងទី២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល១៦ និងស្ថិតនៅជាន់ទី៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ ហើយថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ថ្មប្រាសាទប្រាសាទបាយ័នអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.