Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

ដោយ Pothe Thun
28/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
209
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងសហគមន៍ខេត្ដសៀមរាប អាជ្ញាធរខេត្ដនេះបានសម្រេចយកវិទ្យាល័យអង្គរមួយទៀត ធ្វើជាមជ្ឍមណ្ឌលព្យាបាលអ្នកមានជំងឺកូវីដ១៩ ដែលមានកំរិតស្រាល ខណៈដែលទីតំាងពីរទៀត នៅក្នុងសៀមរាបសម្រាប់ព្យាបាលអ្នកជំងឺកំរិតធ្ងន់និងកំរិតស្រាល។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទិប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការយកវិទ្យាល័យអង្គរធ្វើជាមជ្ឍមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺនៅកន្លែងពីរទៀត ខណៈដែលអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្ដបន្ទាប់ ជាពិសេសបានធ្វើឲ្យចំនួនអ្នកជំងឺច្រើនលើសចំនួនគ្រែសម្រាប់ព្យាបាល។ ឯកឧត្តមបន្ថែមថា វិទ្យាលអង្គរជាកន្លែងទី៣នេះហើយ សម្រាប់ព្យាបាលអ្នកជំងឺមានកំរិតស្រាល ដែលមានជាង១០០បន្ទប់ អាចដាក់បានអ្នកជំងឺពី៥០០នាក់ ទៅ៦០០នាក់ ហើយការយកន្លែងនេះ ធ្វើឡើងយរយៈពេល៣ថ្ងៃមកហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន១៨២នាក់ បាននឹងកំពុងសំរាកព្យាបាលនៅទីនោះ។

ឯកឧត្តមវេជ្ជបណ្ឌិត បញ្ជាក់ថា នៅក្នុងក្រុងសៀមរាប មានទីតាំងកន្លែងព្យាលបាលអ្នកជំងឺចំនួន៣កន្លែង ទីតាំងទី១នៅមន្ទីរពេទ្យបង្អែកខេត្ដមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺមានកំរិតធ្ងន់សង្គ្រោះបន្ទាន់ កន្លែងទី២នៅសាលាគរុកោសល្យនិងវិក្រិត្ដការខេត្ដសម្រាប់ព្យាបាលអ្នកជំងឺកំរិតធម្យម ដែលអាចដាក់អ្នកជំងឺពី៨០នាក់ ទៅ១០០នាក់ និងនៅវិទ្យាល័យអង្គរនេះ សម្រាប់អ្នកជំងឺមានកំរិតស្រាល។ ជាមួយគ្នានោះកន្លែងព្យាបាលជំងឺកូវីដ-១៩ ទី៣នេះ គឺសម្រាប់តែដាក់តែអ្នកមានវិជ្ជមានកូវីដ-១៩ ដែលបានរកឃើញនៅតាមណ្ឌលចត្ដាឡីស័កនៅក្នុងក្រុងសៀមរាប រួមមាននៅមណ្ឌលចត្ដាឡីស័ក វិទ្យាល័យសម្ដេចឪ សាលារៀនវត្ដស្វាយ និងនៅតាមបណ្ដាមណ្ឌលចត្ដាឡីស័កក្នុងស្រុកខ្លះដែលជាប់ព្រំប្រទល់ជាមួយក្រុងសៀមរាបតែប៉ុណ្ណោះ។ ចំពោះនៅតាមបណ្ដាស្រុក គឺមានមណ្ឌលព្យាលបាលជំងឺកូវីដ-១៩ កំរិតស្រាល និងកំរិតមធ្យមចំនួន ៤កន្លែងទៀត រួមមានស្រុកពួក ស្រុកអង្គរជុំ ស្រុកសូទ្រនិគម និងស្រុក្រឡាញ់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាបរកបានឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ៩៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៦២នាក់ ស្លាប់៩នាក់ និង៥៦៨នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩​វិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៥នាក់ ដែលជាចំនួនកើនឡើងខ្លាំង ខណៈមានអ្នកជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៥នាក់ ដែលជាចំនួនកើនឡើងខ្លាំង ខណៈមានអ្នកជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.