Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

ដោយ Pothe Thun
29/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល វាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពនៃកិច្ចដំណើរការការដ្ឋានផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ដោយការអះអាងថា វាមិនមានការប្រែប្រួលនោះទេ លទ្ធផល១០០%ដែលបានព្យាករណ៍ទុកនៅចុងខែធ្នូខាងមុខ និងបញ្ចប់ការដ្ឋានក្នុងប្រតិបត្តិការរយៈពេល១៣ខែ។

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រុមការងារបច្ចេកទេស ចុះពិនិត្យមើល និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចដំណើរការការដ្ឋានស្ថាបនាជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប។ ក្នុងដំណើរបំពេញការងារនេះ ឯកឧត្តម បានឲ្យដឹងថា៖ មកទល់ពេលនេះ គិតជារួម ការដ្ឋានធ្វើផ្លូវសម្រេចលទ្ធផលបាន៦៤% ការដាក់លូរំដោះទឹកភ្លៀងនិងទឹកកខ្វក់បាន៩០% ការរៀបចំបង្គោលបណ្តាញអគ្គីសនី ភ្លើងស្តុប និងការដាំស្មៅបានប្រមាណជា៤០% និងបានរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវជាបណ្តើៗហើយដែរ។
ការដ្ឋាននេះមានចម្ងាយផ្លូវសរុបជិត១០៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំសំចៃរបស់រដ្ឋក្នុងទំហំ ១៥០លានដុល្លា ប្រតិបត្តិការដោយ៨កង-អង្គភាពរយៈពេល១៣ខែ គឺគ្រោងនឹងបញ្ចប់ការដ្ឋានក្នុងលទ្ធផល១០០% ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ផ្លូវ៣៨ខ្សែនេះ ត្រូវបានស្ថាបនាក្នុងលក្ខណៈបច្ចេកទេស៤ប្រភេទផ្សេងគ្នា ដោយផ្អែកលើស្ថានភាពភូមិសាស្រ្ត និងស្របតាមតម្រូវការនៃការប្រើប្រាស់ផ្លូវផងដែរ។ កន្លងមកមានមតិរិះគន់ថា យ៉ាងណា ការស្ថាបនាផ្លូវទាំងនេះ ម្តេចមិនប្រើប្រាស់បទដ្ឋានតែមួយ ? ឯកឧត្តម បានពន្យល់យ៉ាងដូច្នេះថា៖

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាមួយនឹងការស្រាយបំភ្លឺនេះ នៅមាន២ចំណុចផ្សេងទៀត ដែលឯកឧត្តមបានបញ្ចាក់ នោះគឺមិនមែនជាការទាត់ចោលមតិរិះគន់ ដែលបានបញ្ចេញតាមបណ្តាញសង្គមហ្វេសប៊ុកនោះឡើយ តែវាជាការបង្ហាញអំពីលក្ខណៈបច្ចេកទេស នៃសំណង់ផ្លូវចាក់ក្រាលបេតុង ឬផ្លូវចាក់ក្រាលកៅស៊ូAC ។ កន្លងមកនេះ មានការចោទប្រកាន់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន សាងសង់ផ្លូវបេតុងលួចស៊ីទំហំដែក ដែលនាំឲ្យបាត់បង់គុណភាពផ្លូវ និងកែលម្អផ្លូវទៅអង្គរវត្ត មានទឹកដក់ ជាដើម។ ករណីនេះ ឯកឧត្តម បានបកស្រាយយ៉ាងដូច្នេះថា៖

យ៉ាងណាក៏ដោយបញ្ហាដែលការដ្ឋានធ្វើឲ្យមានការកកស្ទះចរាចរណ៍កន្លងមក ការដ្ឋានបង្ករឲ្យមានដីហុយមិនស្រោចទឹក ការកាយចិញ្ចើមផ្លូវបង្កប់លូ រំខានរយៈពេលយូរដល់ការលក់ដូររបស់ប្រជាពលរដ្ឋ វាគឺជាប្រធានបទដ៏សំខាន់ សម្រាប់ការជួបពិភាគ្សាគ្នា នៅក្នុងបេសកកម្មបំពេញការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីលើកនេះ ជាមួយក្រុមការងារអង្កេតបច្ចេកទេស និងក្រុមកង-អង្គភាពប្រតិបត្តិការ ទាំង៨ ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង លោក យូ វង្ស លោក ជា ស្រស់

Tags: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៥នាក់ ដែលជាចំនួនកើនឡើងខ្លាំង ខណៈមានអ្នកជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៥នាក់ ដែលជាចំនួនកើនឡើងខ្លាំង ខណៈមានអ្នកជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបើកកិច្ចពិភាក្សាលើបញ្ហាមួយចំនួនក្នុងការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបើកកិច្ចពិភាក្សាលើបញ្ហាមួយចំនួនក្នុងការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.