Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

ដោយ Pothe Thun
28/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់
363
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងការប្រមូលសំណាកអាជីវករ និងអ្នកពាក់ព័ន្ធ នឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ស្ថិតក្នុងផ្សារលើ ក្រុងសៀមរាប មានចំនួនជាង១៣០០នាក់ ក្នុងនោះ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ១៤៩នាក់ នេះបើតាមការឱ្យដឹងពីលោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ម្សិលមិញ។

លោក មួង ណារិន បញ្ជាក់ថា នៅថ្ងៃទី២៧នេះ ជាថ្ងៃបិទបញ្ចប់ការប្រមូលយកសំណាក មេរោគកូវីដ-១៩ នៅមុខផ្សារលើធំថ្មី។ បន្ទាប់ពីនេះ អាជីវករ និងអ្នកពាក់ព័ន្ធ ដែលនៅសេសសល់ នឹងត្រូវទៅផ្ដល់សំណាកបន្តនៅ មណ្ឌលចត្តាឡីស័កសាលាគរុកោលសល្យខេត្ត ក្រុងសៀមរាប ជំនួសវិញ។

លោក មួង ណារិន មើលឃើញថា ការអញ្ជើញមកផ្ដល់សំណាកនៅថ្ងៃចុងក្រោយនេះ មានការកើនឡើង ដែលបង្ហាញពីការភ្ញាក់រលឹក និងទំនួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋ ចំពោះការថែរក្សាសុខភាពខ្លួនឯង បញ្ខៀសការចម្លងទៅក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រ៉ន រ៉ាំ និងភរិយា ជាមួយនិងកូនតូចអាយុ៥ខែ រស់នៅ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានមុខរបរជាកម្មករ លើកឡើងថា ដោយសារតែមិត្តភក្តិរបស់លោក ធ្លាប់ជួបគ្នា និងមានវិជ្ជមានកូវីដ-១៩ ទើបលោក ខំធ្វើដំណើរពីស្រុកសូទ្រនិគម មកផ្ដល់សំណាកនៅមុខផ្សារលើធំថ្មីនេះ ដែលជាស្មារតីខុសត្រូវ របស់លោក និងគ្រួសារ ដោយមិនធ្វេសប្រហែសឡើយ។

គួររំឭកថា ផ្សារលើធំថ្មី ក្រុងសៀមរាប ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប រយៈពេល ១៤ថ្ងៃ នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ។

គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៩៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ ស្លាប់៩នាក់ និង៥៦៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ​ផ្សារលើ​ធំថ្មីអ្នកវិជ្ជមានជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកប្រាសាទបាគងដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងឃុំទាំង៩ នៃស្រុកប្រាសាទបាគង

អភិបាលស្រុកប្រាសាទបាគងដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងឃុំទាំង៩ នៃស្រុកប្រាសាទបាគង

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.