Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

ដោយ Pothe Thun
25/06/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លាតសន្ធឹងលើផ្ទៃដី១០២២ហិកតា ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឲ្យរួចផុតពីការទន្ទ្រានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។

លោក ម៉ៅ ង៉ិ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងថ្មី ឃុំខ្នារពោធិ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលទំនេរពីការបង្កបង្កើនផល រូបលោក និងប្រជាពលរដ្ឋក្នុងភូមិតែងតែមកព្រៃសហគមន៍ដើម្បីដកផ្សិត និងបេះផ្លែឈើព្រៃដែលវាឲ្យផលតាមរដូវកាលដោយអ្នកខ្លះមកដកផ្សិតសម្រាប់ហូបប្រចាំថ្ងៃ ឯខ្លះទៀតមករកដើម្បីហូបផង និងលក់ដូរសម្រាប់ដោះស្រាយជីវភាពផង។ លោកថា ក្នុងតំបន់សហគមន៍ទឹកជប់ខ្នារពោធិ៍នេះ ក្រៅពីផ្លែឈើព្រៃ និងផ្សិត ខាងសហគមន៍ក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចកាប់កូនឈើតូចៗ យកទៅសង់ជម្រកស្នាក់នៅ ឬធ្វើរោងមាន់រោងទាបាន លើកលែងតែក្នុងគោលដៅអាជីវកម្ម។

បើតាមលោក គង់ ប៊ុនលួស អនុប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ បានបង្ហាញថា នៅពេលដែលយើងថែរក្សាព្រៃឈើបានគង់វង្ស វានឹងផ្តល់ប្រយោជន៍ជាច្រើនមកដល់យើងវិញ ជាក់ស្តែងនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ គឺប្រជាពលរដ្ឋជាង១០០០គ្រួសារ មកពីភូមិចំនួន៧ នៃឃុំខ្នារពោធិ៍ ពួកគាត់អាចទទួលបានផលពីព្រៃឈើបានជាបន្តបន្ទាប់ទៅតាមរដូវកាល ដូចជា៖ រកឃ្មុំ ដកផ្សិត បោចវល្លិ៍ បេះផ្លែគុយ សេមាន់ ផ្លែរំដួល និងផ្លែឈើព្រៃផ្សេងៗជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអនុប្រធានសហគមន៍ បានឲ្យដឹងទៀតថា សម្រាបតំបន់ព្រៃសហគមន៍នេះមិនត្រឹមតែជាកន្លែងដែលផ្តល់អនុផលព្រៃឈើដល់ប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែទីតាំងព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ ក៏ជាកន្លែងទេសចរណ៍ធម្មជាតិមួយផងដែរ ដោយសារតំបន់នេះមានទេសភាពស្រស់ត្រកាល ជាពិសេសសម្រស់ដើមកោងកាងទឹកសាប បានទាក់ទាញអ្នកទេសចរឲ្យចង់ទៅទស្សនាកម្សាន្ត។ ជាមួយនោះនៅក្នុងបរិបទដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ តំបន់ព្រៃសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ បានបិទការចូលមកកម្សាន្តមួយរយៈពេល ដែលការបិទនេះក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ប៉ុន្តែបើទោះជាបែបនេះក្តី ក៏សហគមន៍អនុញ្ញាតឲ្យពលរដ្ឋក្នុងសហគមន៍ ចូលរកអនុផលព្រៃឈើដើម្បីដោះស្រាយជីវភាពផងដែរ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: សហគមន៍ទឹកជប់ខ្នារពោធិ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.