ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប
ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១” ឆ្នាំ២០២២ សម្រាប់រដូវកាលទី២ ក្រោមប្រធានបទ “សហគ្រិនឌីជីថល គំនិតផ្តួចផ្តើមអាជីវកម្មក្នុងគន្លងថ្មី”។ នៅឆ្នាំ២០២២នេះ កម្មវិធី “យុវជន២១” ទទួលបានបេក្ខជនដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្តួចផ្តើមអាជីវកម្មបែបឌីជីថលចំនួន១៨ ...