Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប

ដោយ Pothe Thun
11/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១”រដូវកាលទី២ នៅខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១” ឆ្នាំ២០២២ សម្រាប់រដូវកាលទី២ ក្រោមប្រធានបទ “សហគ្រិនឌីជីថល គំនិតផ្តួចផ្តើមអាជីវកម្មក្នុងគន្លងថ្មី”។ នៅឆ្នាំ២០២២នេះ កម្មវិធី “យុវជន២១” ទទួលបានបេក្ខជនដាក់ពាក្យ និងបំពេញគ្រប់លក្ខខណ្ឌលើការរៀបចំគំនិតផ្តួចផ្តើមអាជីវកម្មបែបឌីជីថលចំនួន១៨ គម្រោង មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន១៨ ទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា កម្មវិធី“យុវជន២១” ពិតជាបានឆ្លើយតបយ៉ាងស័ក្តិសិទ្ធិទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យុទ្ធសាស្រ្ត ឱ្យយុវជនមានឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណធម៌ និងសមធម៌ និងការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព។ ជាមួយគ្នានោះ កម្មវិធីនេះក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិ និងសម្រេចបាននូវចក្ខុវិស័យការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីឌីជីថល ព្រមទាំង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផលិតបាននូវសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ភាពជាអ្នកដឹកនាំ ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ដោះស្រាយបញ្ហាសង្គម និងសហគមន៍រស់នៅរបស់ពួកគេ ទៅនៅថ្ងៃអនាគត។

លោក ស៊ឺ ទ្រី អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធី “យុវជន២១” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលជំនាញ និងបំណិនដល់យុវជន ក្នុងការរៀបចំ និងអនុវត្តគម្រោងអាជីវកម្មបែបឌីជីថល (Digital Business Model) ធើ្វការប្រកួតប្រជែងដណ្តើមជ័យលាភីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកថា ក្នុងអំឡុងពេលបណ្តុះបណ្តាល និសិ្សតត្រូវបានបែងចែកជាក្រុម ដើម្បីចុះសិក្សាស្រាវជ្រាវ និងអនុវត្តគម្រោងជាក់ស្តែងនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុនឯកជន ដែលកំពុងធើ្វអាជីវកម្មបែបឌីជីថល។ ក្នុងអំឡុងពេលនោះ និសិ្សតត្រូវរៀនបន្សាំជីវិតការងារដោយផ្សាំភ្ជាប់ទិដ្ឋភាព និងស្ថានភាពពិតជាក់ស្តែងនៅក្នុងសង្គមរយៈពេល០៣ខែ ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា សិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលនៃកម្មវិធី “យុវជន២១” មានរយៈពេល៦ខែ ចែកចេញជា ៤វគ្គ។ នៅក្នុងវគ្គនីមួយៗ យុវជននឹងទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញ សហគ្រិនឆ្នើម ចុះកម្មសិក្សាស្រាវជ្រាវ សរសេរគម្រោងអាជីវកម្មរបស់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ជាមួយក្រុមហ៊ុន សហគ្រាសដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អនាគតនាសម័យឌីជីថល។

អត្ថបទ និងរូបភាព ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការអភិវឌ្ឍផែនការអាជីវកម្មបែបឌីជីថលក្រសួង​អប់រំ យុវជន និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.