Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

ដោយ Pothe Thun
12/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងលោក អ៊ឹង គឹមលាង អភិបាលរង តំណាងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះរៀបចំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របាយការណ៍ប្រចាំឆមាសទី១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងទិសដៅការងារសំខាន់ៗ និងបញ្ហាប្រឈមក្នុងខេត្តមួយចំនួនទៀត។

បន្ទាប់ពីអនុម័តនូវរបៀបវារៈទាំងបី អង្គប្រជុំក៏បានលើកយកបញ្ហាផ្សេងៗ មកធ្វើការពិភាក្សា ជាមួយនោះ ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា កិច្ចការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ជាពិសេសពលរដ្ឋដែលត្រូវគ្រប់អាយុបោះឆ្នោត ។ ឯកឧត្តមបន្តថា កន្លងមក ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានរយៈពេលយូរ ដែលបញ្ហានេះឯកឧត្តមបានទទូចសុំឲ្យមានការសម្របសម្រួលឱ្យបានលឿនជាងពេលកន្លងមកនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំក៏បានលើកឡើងពីកំណើនអ្នកទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានប្រមាណជិតមួយលាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ដែលចំនួននេះមានការកើនឡើង ៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត។ ក្នុងនោះអ្នកទេសចរជាតិ មានចំនួនប្រមាណ ៨៥៥ ០០០នាក់ និងអ្នកទេសចរអន្តរជាតិ ចំនួន៥៥ ០៨៧នាក់ ។

ក្នុងការរៀបចំណាត់ថ្នាក់វិញ ទេសចរអន្តរជាតិដែលមានចំនួនច្រើនជាងគេ គឺជនជាតិចិន ដែលមានចំនួនជិត១០,០០០នាក់ ខណៈអ្នកទេសចរជនជាតិបារាំងឈរនៅចំណាត់ថ្នាក់លេខ២ មានចំនួនជិត៨,០០០នាក់។ ចំណែកឯ ព្រលានយន្តហោះអន្តរជាតិសៀមរាបក្នុងឆមាសទី១នេះ ក៏ទទូលបានជើងហោះហើរជិត៤០០ជើងដែរ និងមានអ្នកដំណើរជាង ៣៣,០០០នាក់៕

 

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

គម្រោងជួសជុលកំពង់ទឹកស្ពានហាលនៃស្រះស្រង់ ត្រូវបានបញ្ចប់ដោយជោគជ័យ

គម្រោងជួសជុលកំពង់ទឹកស្ពានហាលនៃស្រះស្រង់ ត្រូវបានបញ្ចប់ដោយជោគជ័យ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.