Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តអារញ្ញសាគរនាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម

ដោយ Pothe Thun
08/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះចៅអធិការវត្តអារញ្ញសាគរនាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០២៤នេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ចៅអធិការវត្តអារញ្ញសាគរស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម ចំនួន០៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ប្រឡុង១ឈុត , អង្គរ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស , ទឹកក្រូច១កេស , មុង ភួយ កន្ទេល ខ្នើយ កង្ហារ ចានបាយ ចានសម្លចំនួន២០ចាន ស្លាព្រាចំនួន១០ កែវចំនួន១ឡូ និងថវិកាចំនួន២០ម៉ឺនរៀល។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជព្រះគុណ ហ៊ាក់ គឹមហ៊ត់ បានសម្តែងនូវការសោកស្តាយចំពោះគ្រោះថ្នាក់ដោយសារអគ្គិភ័យ បណ្តាឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិដែលខំរកនិងសន្សំទុកជាយូរមកហើយ ដោយព្រះអង្គចាត់ទុកថានេះជាគ្រោះថ្នាក់ជាយថាហេតុ ដែលពុំមាននរណាចង់ឱ្យកើតមាននោះទេ ពាក្យចាស់ពោលផ្តាំហើយថា ស៊ូលិចទូកកុំតែភ្លើងឆេះផ្ទះ ហេតុនេះសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រដូវប្រាំងរាំងហួតឈាមមកដល់ហើយ ចូរប្រុងប្រយ័ត្ន ការពារជាប់ជាប្រចាំនូវបញ្ហាអគ្គិភ័យ ពិសេសត្រូវត្រួតពិនិត្យឱ្យច្បាស់នូវភ្លើងចង្ក្រាន្ត ភ្លើងធូប និង ភ្លើងទៀន ដោយត្រូវពន្លត់ឱ្យអស់មុននឹងចាកចេញពីផ្ទះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ មានថេរដីកាបន្តថា៖ថវិកា សម្ភារៈមួយចំនួនតូច យកមកផ្តល់ជូននេះ គឺជាការចែករំលែកជួយគ្នាក្នុងគ្រាលំបាកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន ហើយជារឿយៗ ក្នុងនាមព្រះចៅអធិការវត្តអារញ្ញនេះ តែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន តាមរយៈសន្សំសំចៃ បែងចែកទុកដាក់នូវទេយ្យទានដែលទទួលបានពីការប្រគេនរបស់ញាតិញោម សម្រាប់ជួយទំនុកបំរុង ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋណាខ្វះខាតជួបការលំបាកក្នុងជីវភាព និងមួយផ្នែកសម្រាប់ជួយការងារសង្គម ដែលនេះជាសង្គហៈសង្គ្រោះ ជួយដល់ញាតិញោមក្នុងគ្រាលំបាកខ្វះខាត។

គួររម្លឹកថា៖កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើង បានឆេះផ្ទះប្រជាពលរដ្ឋដែលសង់ អំពីឈើអស់ទាំងស្រុង ចំនួន៣ខ្នង ដោយមូលហេតុទុស្សេខ្សែភ្លើង ស្ថិតនៅចំនុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុង សៀមរាប តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: វត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទ បន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទ បន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ

ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.