Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទ បន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ

ដោយ Pothe Thun
08/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញដល់មន្ត្រីក្រោមឱវាទ បន្តសហការគ្នាឲ្យបានល្អក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីប្រកាសតួនាទី និងទទួលភារកិច្ចរបស់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរឱ្យបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែរឹងមាំ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ត្រូវពង្រីក និងអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួនជាបន្តទៀត ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

ឯកឧត្តម លីវ សុខុន ក៏បានជំរុញដល់មន្ត្រីទាំងអស់ ត្រូវខិតខំសម្របខ្លួនដើរឱ្យទាន់ការរីកចំរើននៃបច្ចេកវិទ្យាក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ បន្ថែមពីនេះក៏ត្រូវមានការទំនាក់ទំនង និងសហការល្អជាមួយបណ្តាមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យព័ត៌មានក្នុងខេត្តកាន់តែល្អប្រសើរឡើងថែមទៀត។ ចំពោះមន្ត្រីដែលទើបទទួលបានតួនាទី និងតំណែងថ្មី ត្រូវមានស្មារតីសហការ និងទទួលខុសត្រូវចំពោះការងារ ដោយឈរលើជំហរនៃភាពជាអ្នកដឹកនាំ មានភាពប៉ិនប្រសព្វក្នុងការ គ្រប់គ្រងចាត់ចែងភារកិច្ចប្រចាំថ្ងៃ រួមជាមួយនូវភាពយោគយល់និងអនុគ្រោះអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់មន្ត្រីថ្នាក់ក្រោម ។

ឯកឧត្តមប្រធានមន្ទីរ មានប្រសាសន៍ថា ឆ្នាំ២០២៤ ជាឆ្នាំជំរុញការផ្សព្វផ្សាយ “ទស្សនាសៀមរាប” និងការកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលស្របតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាបឆ្នាំ២០២៤” និង ការកំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហេតុនេះមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងនាមជាសេនាធិការ នៃក្រសួងព័ត៌មាន ត្រូវខិតខំពង្រឹង និងពង្រីកការផ្សព្វផ្សាយនូវ គោលនយោបាយរាជរដ្ឋាភិបាល និងកិច្ចអភិវឌ្ឍន៍ក្នុងខេត្ត សំដៅលើកម្ពស់វិស័យទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពរបស់ខេត្តឱ្យកាន់តែលេចធ្លោនិងប្រសើរឡើងថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានបិទបញ្ចប់ ចាប់ពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ ឲ្យមានសកម្មភាពផុលផុសដើម្បីចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ ដូច្នេះ វិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍ និងសមិទ្ធផលជាច្រើនទៀតក្នុងខេត្ត។ សម្រាប់ការបំពេញភារកិច្ច នៅមន្ទីរព័ត៌មាន បានដើរស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ទោះយ៉ាងនេះក្ដី ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ត្រូវតែត្រួតពិនិត្យជាប្រចាំ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.