Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

ដោយ Pothe Thun
08/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យពូកែ ក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការផ្តល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រឱ្យកាន់តែពូកែ អាចក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ហើយដើម្បីសម្រេចបានការងារនេះ យើងមានកត្តាជាច្រើនដូចជា៖ កត្តាមាតាបិតា, កត្តាសាលារៀន, កត្តាខ្លួនឯង. កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់ ជាពិសេសនោះគឺ កត្តាប្រទេសជាតិ។

ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងពូកែជិត ១០០នាក់ នៃសាលាអន្តរជាតិ អេអិលអេ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ លោក នង វុត្ថា នាយកស្ថាបនិកនៃសាលាអន្តរជាតិ អេអិលអេ បានបញ្ជាក់ថា ការរៀបចំប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែនាពេលនេះ គឺមានគោលបំណងដើម្បីលើក កំពស់វិស័យអប់រំ បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្សឱ្យចេះស្រលាញ់ការសិក្សា។ ចំពោះគោលការណ៍ និងភាពជោគជ័យរបស់សាលា គឺបានពង្រីកគុណភាពនៃការអប់រំ វិន័យ និងសុជីវធម៌ ជាពិសេសគឺសិលធម៌ក្នុងការរស់នៅ។ មិនតែប៉ុណ្ណោះមាតាបិតា និងអាណាព្យាបាលសិស្សក៏ជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជម្រុញឱ្យប្អូនៗសិស្សានុសិស្សខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវលទ្ធផលដ៏ប្រសើរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក កុយ ផល ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា កំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ គឺការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានកំណែទម្រង់សាលារៀន និងពង្រឹងគុណភាពអប់រំជាអាទិភាពខ្ពស់បំផុត។

លោក កុយ ផល បានមានប្រសាសន៍បន្តថាប្អូនៗ សិស្សានុសិស្សពូកែដែព ទទួលបានជ័យលាភីនាពេលនេះ គឺជាការទទួលបានពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗដែលបាន ខិតខំសិក្សារៀនសូត្រពេញមួយឆ្នាំសិក្សា ហើយបានទទួលលទ្ធផលជាទីមោទនៈ។ ហើយភាពជោគជ័យ នៃការខិតខំប្រឹងប្រែងរបស់ប្អូនៗមិនត្រឹមតែទទួលបាននូវមោទនៈភាពសម្រាប់ខ្លួនឯងតែប៉ុណ្ណោះទេតែជា មោទនភាព និងកិត្តិយសរបស់ក្រុមគ្រួសារ មាតា បិតា និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសាលាផងដែរលោក។ ជំរុញដល់ប្អូនៗសិស្សានុសិស្សទាំងអស់យកត្រូវចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត គោរពវិន័យសាលា យកចិត្ត ទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ស្តាប់ការទូន្មានរបស់ឱពុកម្ដាយអាណាព្យាបាល ហើយត្រូវបន្ត ប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អទៅថ្ងៃអនាគត់បានក្លាយជាធនធាន មនុស្សប្រកបដោយគុណភាព និងសិលធម៌ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប័ណ្ណសរសើរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.