ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ បានចាប់ផ្តើមដំណើរការព្យាបាលជំងឺជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ បានចាប់ផ្តើមដំណើរការព្យាបាលេជំងឺជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងឃុំសសរស្ដម្ភ និងឃុំដែលនៅជិតៗគ្នា ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។ ក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ក្រោមអធិបតីភាព លោក លី ...