Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច

ដោយ Pothe Thun
02/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំខេត្ដសៀមរាប៖ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីប្រគល់វិញ្ញាណបណ្ណបត្របញ្ចប់កម្រិតមត្ដេយ្យសិក្សា និងបឋមសិក្សានៃសាលាអារីហ្សូន ខេត្ដសៀមរាប នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច ដែលត្រូវបន្តរួមគ្នាគាំទ្រ និងអភិវឌ្ឍ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។

លោក លី ប៊ុនណា មានប្រសាសន៍ថា ការសិក្សារៀនសូត្រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗហើយជាការងារមួយគ្មានទីបញ្ចប់សម្រាប់ធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះកិច្ចការនេះបានផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។ លោកក៏បានស្នើឱ្យលោកគ្រូអ្នកគ្រូអាណាព្យាបាល ត្រូវបន្តរួមគ្នាគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យធនធានចំណេះដឹង ឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីបន្តលើកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងវិស័យអប់រំឱ្យស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋាននៃវិស័យអប់រំ ទាំងក្នុងកម្រិតតំបន់និងពិភពលោក។ ក្នុងនោះអាណាព្យាបាលគ្រប់រូប មិនត្រូវទុកឱ្យកូនចៅណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំ និងត្រូវបង្កើនសក្តានុពលឱ្យកូនចៅនៅជំនាន់ក្រោយជាមនុស្សដែលមានសមត្ថភាព និងជំនាញគ្រប់គ្នានៅពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកប្រធានមន្ទីរបង្ហាញថា ក្នុងឆ្នាំសិក្សាថ្មី២០២៤-២០២៥ ខាងមុខនេះ ក្រសួងអប់រំនឹងនៅបន្តផ្តោតការយកចិត្តទុកដាក់ដល់ការប្រមូលកុមារឱ្យបានចូលរៀន គ្រប់ៗគ្នាដោយអនុវត្តតាមទិសស្លោក “សាលារៀនស្វែងរកកុមារ” ដោយខិតខំកសាងសាលារៀនឱ្យកាន់តែខិតជិតទីលំនៅរបស់សិស្សានុសិស្ស។ កិច្ចការនេះជាជំហានថ្មីបន្ថែមទៀត ដែលនឹងបង្កលក្ខណៈងាយស្រួលដល់កុមារ ដើម្បីទទួលបានការអប់រំប្រកបដោយសមធម៌ និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា អ្នកអាណាព្យាបាលសិស្សក្នុងការបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យប្រកបដោយសុខមាលភាព ទាំងផ្លូវកាយនិង ផ្លូវចិត្តពោល គឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី។ ទន្ទឹមនេះក្រសួងអប់រំនឹងបន្តបញ្ជូនសិស្ស និស្សិតឱ្យទៅចូលរួមប្រឡងប្រជែងថ្នាក់អន្តរជាតិលើមុខវិជ្ជានានា ដូចជាគណិតវិទ្យា រូបវិទ្យា ដើម្បីលើកទឹកចិត្តពួកគេ ឱ្យមានក្តីស្រមៃក្លាយជាអ្នកវិទ្យាសាស្រ្តវ័យក្មេងជាដើម និងនាំមកនូវមេដាយជូនដល់ប្រទេសជាតិផងដែរ។

បើតាម លោក ម៉ី ភារិទ្ធ នាយកសាខាសាលាអារីហ្ហូន មានប្រសាសន៍ថា ក្នុងឆ្នាំសិក្សាកន្លងមកនេះ សិស្សដែលត្រូវឡើងទទួលវិញ្ញាបនបត្របញ្ចប់កម្រិតសិក្សាមានចំនួន ១២៣នាក់ ក្នុងនោះថ្នាក់មត្តេយ្យកម្រិតខ្ពស់ចំនួន៣៦នាក់ និងថ្នាក់ទី៦ ចំនួន៥១នាក់ ព្រមទាំងមានសិស្សភាសាបរទេសសិង្ហបុរី និងភាសាចិន សិស្សពូកែប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ការអប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.