Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ

ដោយ Pothe Thun
02/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមសិល្បៈមហាជនជិត២០០នាក់ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមសិល្បៈមហាជនប្រមាណជិត ២០០នាក់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ចប់ការបណ្ដុះបណ្ដាលស្ដីពីការពង្រឹងគុណភាព និងការសម្ដែងរបាំក្បាច់បុរាណខ្មែរ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។

ក្រុមសិល្បៈមហាជនដែលបានបញ្ចប់ការបណ្តុះបណ្ដាលនេះ បានបង្ហាញថា ពួកគាត់ពិតជាមានក្ដីរីករាយណាស់ ចំពោះការទទួលបានការបណ្ដុះបណ្ដាលនេះ ព្រោះពួកគាត់មានការស្រលាញ់សិល្បៈ វប្បធម៌ខ្មែរតាំងពីនៅតូច ទើបពួកគាត់បានចូលរួមក្នុងការបណ្ដុះបណ្ដាលការសម្ដែងរបាំក្បាច់បុរាណខ្មែរនេះ ដើម្បីចូលរួមអភិរក្សថែរក្សាវិស័យសិល្បៈបុរាណឱ្យបានគង់វង្ស តទៅជំនាន់ក្រោយៗទៀត។

ពួកគាត់បង្ហាញទៀតថា ការហ្វឹកហាត់ដំបូង ពិតជាមានការលំបាក និងឈឺខ្លួន ប៉ុន្ដែដោយទឹកចិត្ដ និងចំណង់ចំណូលចិត្ដទើបពួកគាត់តស៊ូរហូតបានសម្រេច និងចូលរួមសម្ដែងបានល្អប្រសើរ។ ជាមួយនោះពួកគាត់ ក៏បានស្នើឱ្យយុវជន ជាពិសេសប្រតិបត្តិករទេសចរណ៍ ជួយគាំទ្រវិស័យសិល្បៈប្រពៃណីបុរាណខ្មែរ ដោយយកពួកគាត់ទៅសម្ដែងតាមសណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីឱ្យភ្ញៀវទេសចរជាតិអន្ដរជាតិ បានស្គាល់កាន់តែច្បាស់នូវវប្បធម៌ខ្មែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដសៀមរាប បានបញ្ជាក់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យសិល្បករ សិល្បការី មានជំនាញសម្ដែងសិល្បៈតាមក្បួនខ្នាតត្រឹមត្រូវពីសិល្បៈបុរាណខ្មែរ ពង្រឹងគុណភាពសិល្បៈបុរាណខ្មែរឱ្យបានរឹងមាំ និងគង់វង់ សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់ ខណៈដែលខេត្ដសៀមរាបជាខេត្ដសម្បូរដោយវប្បធម៌បុរាណ។ លោកថាក្រោយបញ្ចប់វគ្គនេះ ពួកគាត់បានទទួលចំចេះដឹងអាចប្រកបអាជីពជាអ្នកសិល្បៈបាន ប៉ុន្ដែលោកបានស្នើឱ្យពួកគាត់ធ្វើយ៉ាងណាការសម្ដែងឱ្យមហាជនទស្សនា ត្រូវសម្ដែងទៅតាមជំនាញក្បួនខ្នាតត្រឹមត្រូវ មិនទៅសម្ដែងនៅកន្លែងដែលគេមិនឱ្យតម្លៃ ឬមិនគួរសម្ដែង ដែលធ្វើប៉ះពាល់ដល់វប្បធម៌របស់ខ្មែរ។ មិនត្រូវយកវប្បធម៌ខ្មែរ ទៅជាន់ឈ្លីក្នុងការសម្ដែងណាឡើយ ជាពិសេសត្រូវចូលរួមគាំទ្រលើកស្ទួយវិស័យសិល្បៈឱ្យបានគង់វង្ស លើសពីនោះក្រុមអ្នកសិល្បៈត្រូវចេះដឹងគុណគ្រូ ដែលបានបណ្ដុះបណ្ដាលឱ្យខ្លួនមានជំនាញច្បាស់លាស់ត្រូវនៅក្នុងខ្លួន៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: របាំក្បាច់បុរាណខ្មែរសិល្បៈមហាជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន១៣ ក្នុងស្រុកជីក្រែង

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.