Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ

ដោយ Pothe Thun
03/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទេសរដ្ឋមន្ត្រី ថោង ខុន ៖ ដើម្បីជំរុញកំណើនអ្នកទេសចរមកលេងខេត្តសៀមរាប វិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការចូលរួមពីវិស័យឯកជនបានទេ ហើយក្នុងនោះវិស័យឯកជនត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះសម្ដេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពដល់ការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ ពិសេសវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប តាមរយៈការដាក់ចេញនូវវិធានការដែលជាដំណោះស្រាយជាបន្តបន្ទាប់បានយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ស្របតាមសំណូមពររបស់ផ្នែកឯកជន និងដោយមានក្រសួងទេសចរណ៍ជាសេនាធិការ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទេសរដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ Pub Street ដើម្បីអាចដឹងពីស្ថានភាពជាក់ស្តែង ក្នុងការជួយឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប អភិវឌ្ឍន៍ឱ្យចំគោលដៅ ដោយសម្តេចធិបតី បានណែនាំដល់ធនាគារជាតិនៃកម្ពុជា ឱ្យរៀបចំសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកដែលចាស់ ឬប្រឡាក់ ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ហើយក្នុងឱកាសថ្លែងការណ៍ពិសេសស្ដីពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ សម្តេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ដោយក្នុងនោះមានវិធានការសំខាន់ៗជាច្រើនត្រូវបានសម្រេចដាក់ចេញ រួមមាន៖

១.យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានសម្ទុះងើបឡើងវិញ, ២.ការលុបចោលគោលការណ៍ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិត្រូវសម្រាកមួយយប់,

៣.ការបង់ថ្លៃទិដ្ឋាការតាមអនឡាញ,

៤.ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤,

៥.ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ៣ឆ្នាំ។

៦.រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ,

៧.ការរៀបចំប្រព័ន្ធ E-Arrival ជាទម្រង់តែមួយ សម្រាប់ភ្ញៀវទេសចរដែលចូលមកកម្ពុជា ដើម្បីបង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival ដោយមិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជាទៀតឡើយ។

៨.ចរចាឱ្យក្រុមហ៊ុនមិនយកថ្លៃផ្លូវចូលព្រលាន មិនយកប្រាក់សម្រាប់ការចូលដាក់ភ្ញៀវ,

៩.ការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ទក់ រហែក។

១០.ការកែសម្រួលលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធនឹងការថតវីដេអូ ឬ រូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ,

១១.ការកែសម្រួលពេលវេលាបើក-បិទនៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ រួមមាន ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះ ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃលិច និងប្រាសាទដទៃៗទៀត ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវបទពិសោធមួយកម្រិតបន្ថែមទៀត ព្រមទាំងរក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ។

១២.ការបន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំណូល និងមិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ។

១៣.រាជរដ្ឋាភិបាលផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។

១៤.ការដាក់ចេញកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត ដែលទាំងអស់នេះ ជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើដើម្បីស្តារវិស័យទេសចរណ៍ ប៉ុន្តែការចូលរួមរបស់វិស័យឯកជនជាចំណែកមួយចាំបាច់បំផុត ត្បិតវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលជាអ្នកដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត រីឯវិស័យឯកជនជាអ្នកចូលរួមអនុវត្ត។

ឯកឧត្តម ថោង ខុន បន្តថា វិស័យឯកជនត្រូវរូតរះពង្រឹងសេវាកម្ម និងគុណភាពផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសនោះគឺការបន្ទាបតម្លៃ ប៉ុន្តែនេះមិនមែនមានន័យថា បន្ទាប់រហូតដល់ខាតទេ ប៉ុន្តែជាការកាត់បន្ថយពីចំណេញច្រើនមកចំណេញតិច ដែលន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីសង្តត់ធ្ងន់ថា ធ្វើយ៉ាងណាដើម្បីបានរស់សិន ព្រោះអីពិតណាស់ក្រោយវិបត្តិកូវីដ១៩ គេបានប្រាប់ច្បាស់ណាស់ថា ទីផ្សារទេសចរណ៍តូចចង្អៀត និងការប្រកួតប្រជែងខ្ពស់។ កម្ពុជាត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីសម្រេចទិសដៅអនាគតដែលតម្រូវឱ្យមានការកំណត់មាគ៌ាដឹកនាំការអភិវឌ្ឍវិស័យទេសចរណ៍ ដែលគ្រប់គ្រងឱ្យបាននូវឧបសគ្គ និងផ្តល់ក្តីសង្ឃឹម មានភាពប្រាកដនិយម រក្សាបាននូវសុខដុមនីយកម្ម និងចីរភាពនៃដំណើរការអភិវឌ្ឍរបស់ខ្លួន។ ឈរលើស្មារតីនេះ ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជា មាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព៕

 

 

 

 

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ទេសចរណ៍​ខេត្តសៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង បានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងក្រុងរុនតាឯកតេជោសែន និងស្រុកប្រាសាទបាគង បានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរមូលដ្ឋាន

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.