គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ សម្រេចលុបកិច្ចប្រជុំប្រចាំឆ្នាំទាំងពីរលើករបស់ខ្លួន
គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC Angkor) បានសម្រេចលុបកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់ខ្លួន នៅខេត្តសៀមរាប ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ នេះបើការបង្ហាញពីលោក ឡុង កុសល ប្រធានយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ...