Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

ដោយ Pothe Thun
12/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំដើមី្បពិភាក្សា និងប្រមូលទិន្នន័យព័ត៌មាន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍ ស្ថានភាពការជួបជុំប្រមូលផ្តុំ តែចំពោះការជួបជុំគ្មានសុំការអនុញ្ញាតិពីអាជ្ញាធរនោះ គឺដាច់ខាតមិនឲ្យមានការប្រមូលផ្តុំនេះឡើយ បើការជួបជុំប្រមូលផ្តុំពុំមានការអនុញ្ញាតិពីអាជ្ញាធរដែនដីទេ កម្លាំងសមត្ថកិច្ចត្រូវអនុវត្តតាមផ្លូវច្បាប់។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ជារួមទោះជាស្ថានភាព និងសភាពការណ៍នានាដំណើរការបានល្អប្រសើរក្តី ក៏កងកម្លាំងសមត្ថកិច្ចគ្រប់អង្គភាពបានអនុវត្តម៉ឺងម៉ាត់តាមបទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដាក់ពង្រាយតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់២៤ម៉ងលើ២៤ម៉ោង ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ចនៅតែបន្តពង្រឹង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តជាប្រចាំ ជាពិសេសតាមទីផ្សារ ទីប្រជុំជន និងតំបន់រមណីយដ្ឋាននានា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមពីនេះ ដល់អាជ្ញាធរស្រុកពាក់ព័ន្ឋត្រូវប្រមូលឯកសារ និងសម្រង់ទិន្នន័យព័ត៌មាន និងក្តាប់សភាពការណ៍ឱ្យបានជាប្រចាំនៅចំណុចចំការរបស់លោក ខឹម វាសនា នូវរាល់សកម្មភាពនៃការចេញចូលរបស់គ្រួសារ និងសកម្មជនទាំងនោះ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃ ការសិក្សារបស់កុមារតូចៗ ការស្វែងរកសេវាព្យាបាលជំងឺជាដើម ដោយវាយតម្លៃសន្និដ្ឋានត្រៀមជាមុនដើម្បីឆ្លើយតបបានលឿនទាន់ពេលសម្រាប់ជូនថ្នាក់ដឹកនាំ។

បើតាមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រុមអ្នកគាំទ្រ និងសកម្មជន គណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើសកម្មភាពក្នុងការប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយពុំបានធ្វើការស្នើសុំច្បាប់អនុញ្ញាតិពីថ្នាក់មូលដ្ឋានឡើយ ដោយក្នុងមួយសប្តាហ៍ មកជួបជុំគ្នា៤ដង ដែលសកម្មភាពទាំងនេះ បានបង្កនូវភាពអាណាធិបតេយ្យ ភាពអសន្តិសុខនៅ ក្នុងមូលដ្ឋាន និងសង្គម ដូចគ្នានឹងការប្រមូលផ្តុំនៅចំណុចចំការ របស់លោក ខឹម វាសនា កន្លងមកដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ldp
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់

ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.