Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ សម្រេចលុបកិច្ចប្រជុំប្រចាំឆ្នាំទាំងពីរលើករបស់ខ្លួន

ដោយ Pothe Thun
12/12/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ សម្រេចលុបកិច្ចប្រជុំប្រចាំឆ្នាំទាំងពីរលើករបស់ខ្លួន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

គណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC Angkor) បានសម្រេចលុបកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់ខ្លួន នៅខេត្តសៀមរាប ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ នេះបើការបង្ហាញពីលោក ឡុង កុសល ប្រធានយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០នេះ។

លោក ឡុង កុសល បញ្ជាក់ថា ការសម្រេចលុបកិច្ចប្រជុំនេះ ធ្វើឡើងដោយមានការឯកភាពពី សហប្រធានទាំងពីរ មានបារាំង និងជប៉ុន ព្រមទាំងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ និងអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់បន្ថែមថា ទោះបីកិច្ចប្រជុំត្រូវលុប ប៉ុន្តែការទំនាក់ទំនងការងារផ្សេងៗ រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ នៅតែបន្តជាធម្មតា តាមរយៈប្រព័ន្ធអនឡាញ ដោយពុំមានការរាំងស្ទះដល់ដំណើការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់រមណីដ្ឋានអង្គរឡើយ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

19/11/2025
រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

17/11/2025

គួរជម្រាបថា កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ត្រូវបានរៀបចំឡើងជាទៀងទាត់ ចំនួន ពីរដង ក្នុងមួយឆ្នាំ ដែលធ្វើឡើងក្នុងខែមិថុនា សម្រាប់កិច្ចការបច្ចេកទេស និងនៅខែធ្នូសម្រាប់កិច្ចប្រជុំពេញអង្គ ប៉ុន្ដែកិច្ចប្រជុំទាំងពីរនៅឆ្នាំ២០២០នេះ បានត្រូវលុប ដោយសារវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក៏ជាឱកាសមួយក្នុងការចែករំលែកចំណេះដឹងទាក់ទង ទៅនឹងគំហើញថ្មីៗនៃកិច្ចការស្រាវជ្រាវ ការអភិរក្ស ជួសជុលបុរាណដ្ឋានក្នុងតំបន់អង្គរ និងការវាយតម្លៃលើការងារនៅតាមការដ្ឋាននានា ក្នុងតំបន់រមណីដ្ឋានអង្គរ ។ មិនតែប៉ុណ្នោះ កិច្ចប្រជុំនេះ ក៏នឹងទទួលបានចំណេះដឹង បទពិសោធន៍ការងារពីកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ រួមទាំងបានផ្តល់ឱកាសឱ្យអ្នកជំនាញខ្មែរ បានបង្ហាញសមត្ថភាព និងឡើងធ្វើបទបង្ហាញពីលទ្ធផលការងាររបស់ខ្លួន ជាភាសាជាតិ និងអន្តរជាតិដល់អ្នកជំនាញការនៃកិច្ចប្រជុំផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ICC-Angkorកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរអាយស៊ីស៊ី-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនអភិរក្សសាស្ត្រាស្លឹករឹតមួយក្រុម ក្នុងខេត្តសៀមរាប មានសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន

យុវជនអភិរក្សសាស្ត្រាស្លឹករឹតមួយក្រុម ក្នុងខេត្តសៀមរាប មានសង្ឃឹមក្រោមការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី៣

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី៣

គណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប

គណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.