ខេត្តសៀមរាបគ្រោងបង្កើត វិថីម្ហូបអាហារ(Food Street)ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំការងារមួយពាក់ព័ន្ធនឹងការរៀបចំវិថីលក់ម្ហូបអាហារក្នុងខេត្តសៀមរាប ដើម្បីត្រៀមចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣។ មានប្រសាសន៍បើកកិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានប្រសាសន៍ថា កន្លងមកថ្នាក់ដឹកនាំខេត្ត រួមនិងមន្ទីរពាក់ព័ន្ធ បានទទួលជោគជ័យរួចមកហើយ ក្នុងការរៀបចំតំបន់ ផាប់ស្ទ្រីត (Pub Street) ...