Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួបលើកទី១០៩ទិវាអន្តរជាតិនារី៨ មីនា ២០២០

ដោយ Pothe Thun
11/03/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួបលើកទី១០៩ទិវាអន្តរជាតិនារី៨ មីនា ២០២០
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំទន្លេបាសាក់២ រាជធានីភ្នំពេញ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ សាខាក្រសួងព័ត៌មាន មានរៀបចំពិធីអបអរសាទរ ខួប លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោម “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” និងមានវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ខៀវ ទេពរង្ស៊ី ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ សាខាក្រសួងព័ត៌មាន។

នៅក្នុងឱកាសនោះ លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានឡើងអាន ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយបានសម្ដែងការអបអរសាទរ ចំពោះការរំលឹក ខួបស្តីពីការតស៊ូរបស់នារីទទូទាំងសកលលោក ដើម្បីទាមទារឲ្យមានការលើកកម្ពស់ សមភាពយេនឌ័រ ដែលជាយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងការផ្តល់ឱកាសដល់ស្រ្តី និងការអនុវត្តសិទ្ធិស្មើ ភាពរវាងបុរស និងស្រ្តី។ ប្រធានបទសម្រាប់ ទិវាអន្តរ ជាតិនារី ៨ មីនា ឆ្នាំនេះ គឺដើម្បីរំលឹកពីការតស៊ូរបស់នារីនៅទូទាំងពិភពលោក ក្នុងការទាមទារ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពគ្នា រវាងបុរស និង ស្រ្តី។

លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានធ្វើរបាយការណ៍បូកសរុប ពីលទ្ធផលការងារ ដែលសមាគមសម្រេចបាន ក្នុង រយៈពេល ៣ ឆ្នាំ មកនេះ ពិសេសការ ប្រឹងប្រែង ដើម្បីដើរឲ្យទាន់ ចរន្តនៃការរីកចម្រើន ទាំងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។ សមាគមនារីកម្ពុជា និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ត្រូវបានទទួលការ កោតសរសើរ ពីសម្តេចកិត្តិ ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ។ ជាងនេះទៅទៀត គឺបានការគាំទ្រ ពី ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី បានផ្តល់តម្លៃខ្ពស់ និងការជំរុញលើកទឹកចិត្ត ដែលធ្វើឲ្យស្រ្តី មានឱកាសកាន់តែច្រើន ក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យ និងសេចក្តីក្លាហាន មានភាពជឿជាក់ បំពេញកិច្ចការងារជាមួយ បុរសគ្រប់កាលៈទេសៈ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសើរចំពោះលទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តី ជានារី ក្នុងក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បាននាពេលកន្លងមកនេះ និងជំរុញលើកទឹកចិត្តឲ្យបន្តរាល់សកម្មភាពការងារ តាមផ្នែកតាមជំនាញ ឲ្យទទួលបានជោគជ័យថ្មីថែមទៀត។

ឯកឧត្តម បានបង្ហាញភាពសប្បាយរីករាយចំពោះកម្មវិធី នាពេលនេះ និង លើកទឹកចិត្ត ឲ្យមានការបន្តរៀបចំជាប្រចាំឆ្នាំ ពិសេសពង្រឹងស្មារតីសាមគ្គីភាព ស្មារតី ជាគ្រួសារ របស់ក្រសួងព័ត៌មានទៅមុខទៀត ព្រោះថា នៅក្នុងឆ្នាំបន្តបន្ទាប់ គឺមានកិច្ចការងារជាច្រើនដែល ត្រូវរួមសហការគ្នាធ្វើបានកាន់តែល្អ ។ កិច្ចការងារសំខាន់ៗ ដែល ក្រសួងព័ត៌មាន ត្រៀមធ្វើនោះ គឺការផ្លាស់ប្តូរប្រពន្ធ័ផ្សាយពី អានណាឡូក ទៅជា ឌីជីថល នៅឆ្នាំ ២០២៣ ដោយក្នុងនោះ ទូរទស្សន៍ជាតិកម្ពុជា នឹងមានការបំបែកប៉ុស្តីផ្សាយ ជា ៣ ប៉ុស្តី ហើយវិទ្យុជាតិកម្ពុជា ក៏ប្តូរទៅជាឌីជីថលផងដែរ ។ ទាំងអស់នេះទាមទារឲ្យ មានការខិតខំ ប្រឹងប្រែងបន្ថែមទៀត សម្រាប់មន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ជំនាញ បង្កើននូវ ចំណេះដឹង ជំនាញ ឲ្យបានកាន់តែប្រសើរ តាមរយៈវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈទូទៅជាច្រើននាពេលខាងមុខ។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ ចំពោះភាព រីកចំរើន និងការប្រឹងប្រែង យ៉ាងសកម្ម ក្នុងកិច្ចការងារយកព័ត៌មាន ខុសពីកាលពី ៥ ឆ្នាំមុន ដែលប្រការនេះ បានលេច ចេញពីស្មារតី រួមសហការគ្នាបំពេញកិច្ចការបានល្អ និងមាន ការសរសើរ ផ្តល់ការជឿទុក ចិត្ត ពីប្រមុខថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មកលើក្រសួងព័ត៌មាន ហើយសម្តេចក៏បាន ឯកភាពឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយ ឲ្យកាន់តែមាន គុណភាព និងភាពលឿនរហ័ស បន្ថែមទៀត ។ ការផ្តាស់ប្តូរប្រព័ន្ធផ្សាយ ពីអានណាឡូក ទៅ ឌីជីថល ដែលក្រសួងព័ត៌មាន ត្រូវអនុវត្តន៍ នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចផ្ដល់ថវិកាប្រមាណ ជិត ២០០ លានដុល្លាអាមេរិក ។ ដូច្នេះដោយទទួលបានការ ជឿជាក់មកលើកិច្ចការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ពីប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលបន្តបន្ទាប់កន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ឲ្យទាំងអស់គ្នា រួមសហការ សាមគ្គីភាព ចេះយោគយល់គ្នា ទៅវិញទៅមក ដើម្បីយើងអាចដោះស្រាយ និងសម្រេច បាននូវរាល់ កិច្ចការងារ ដែលត្រូវបំពេញ ពិសេសសម្រាប់ការងារព័ត៌មាន ត្រូវយល់ថា មិនមែនធ្វើម្នាក់បាន បានល្អ និងជោគជ័យនោះទេ ការងារព័ត៌មានជាការងាររួម ដែលទាមទារ ត្រូវរួមគ្នា ធ្វើទើប សម្រេចបានលទ្ធផលល្អ ។

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានទិវាអន្តរជាតិនារី ៨ មីនាឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វភេត្រូវបាន ព្រលែង ទៅកាន់ ក្នុង ព្រៃ វិញ ក្រោយ ទទួល បាន ការជួយ សង្គ្រោះ រួចរាល់

សត្វភេត្រូវបាន ព្រលែង ទៅកាន់ ក្នុង ព្រៃ វិញ ក្រោយ ទទួល បាន ការជួយ សង្គ្រោះ រួចរាល់

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម

ព្រះវិហារវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទស្ថិតនៅក្នុងស្រុកវ៉ារិនត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា កាលពីព្រឹកមិញនេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល១០ឆ្នាំកន្លងនេះ

ព្រះវិហារវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទស្ថិតនៅក្នុងស្រុកវ៉ារិនត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា កាលពីព្រឹកមិញនេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល១០ឆ្នាំកន្លងនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.