Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះវិហារវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទស្ថិតនៅក្នុងស្រុកវ៉ារិនត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា កាលពីព្រឹកមិញនេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល១០ឆ្នាំកន្លងនេះ

ដោយ Pothe Thun
12/03/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
228
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះវិហារវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទ ស្ថិតនៅក្នុងភូមិកាប់ដៃ ឃុំប្រាសាទ ស្រុកវ៉ារិន ដែលបានដំណើរការសាងសង់អស់រយៈពេល១០ឆ្នាំកន្លងនេះ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាហើយ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្រោមព្រះអធិបតី និង អធិបតីភាព ព្រះតេជគុណ ព្រះមង្គលសិលាចា ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និង លោក នាក់ ណេរ៉ុន អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់មន្ត្រីសង្ឃខេត្ត ព្រះអនុគណស្រុកវ៉ារិន អង្គរជុំ និង ស្រុកបន្ទាយស្រី លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សានិងគណៈអភិបាល រួមទាំងមន្ត្រីរាជការសាលាស្រុកវ៉ារិន អាជ្ញាធរឃុំប្រាសាទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និង តាជីយាយជីចំណុះជើងជាច្រើនរូបទៀត ។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា វត្តប្រាសាទសីលវ័ន្តនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៤១ នៅលើផ្ទៃដីទំហំ ១៦.៦៩៨ ម៉ែត្រការ៉េ ដឹកនាំកសាងដោយព្រះចៅអធិការដំបូងព្រះនាម ឡែម សោន ខណៈ ពេលនោះព្រះចៅអធិការវត្ត បានដឹកនាំប្រជាពុទ្ធបរិស័ទក្នុងភូមិ កាប់ឆ្ការព្រៃ និង បានសាងសង់កុដិតូចមួយខ្នងធ្វើអំពីឈើប្រក់ស្លឹក សម្រាប់ព្រះសង្ឃគង់នៅ ហើយរហូតដល់ថ្ងៃ១៧មេសា១៩៧៥ វត្តនេះត្រូវបានរបបប៉ុល ពត បំផ្លាញចោលស្ទើរទាំងស្រុង លុះក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ វត្តនេះត្រូវបានរៀបចំបង្កើតឡើងវិញ ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និង ទីសេនាសនៈទៅតាមលទ្ធភាពរបស់ប្រជាពុទ្ធបរិស័ទក្នុងភូមិ ហើយដោយសារកម្លាំងមហាសាមគ្គីរបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រះវិហារនេះត្រូវបានកសាងរួចជាស្ថាពរក្នុងអំលុងខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល១០ឆ្នាំកន្លងនេះ ។

បើតាមរបាយការណ៍របស់គណៈកម្មការវត្តបានឲ្យដឹងថា ព្រះវិហារនេះពីមុន គឺជាបោតសម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទធ្វើបុណ្យទានជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និង ពុទ្ធបរិស័ទចំណុះជើងវត្ត បានផ្តួចផ្ដើម និង ចលនាបំផុសកសាងព្រះវិហារ មានបណ្ដោយប្រវែង២២,៣០ម៉ែត្រ និង ទទឹងប្រវែង១២,៦០ម៉ែត្រ ហើយដោយមានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជិតឆ្ងាយ ព្រះវិហារនេះត្រូវបានកសាងរួចជាស្ថាពរនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដែលចំណាយអស់ចវិកាសុបចំនួន ២២១.០៨២ដុល្លារអាមេរិក ខណៈបច្ចុប្បន្ននៅជំពាក់គេចំនួន១៥.៨៥០ដុល្លារអាមេរិកទៀត ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរ និង អរគុណ ចំពោះព្រះសង្ឃ អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋក្នុងភូមិ រួមទាំងសប្បុរសជនជិតឆ្ងាយ ដែលបានសហការ សាមគ្គីគ្នា និង ចូលរួមជាថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ក្នុងការកសាងព្រះវិហារនេះ រហូតដល់រួចរាល់ជាស្ថាពរ ហើយត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា មុនដំបូងបង្អស់ គឺត្រូវអរគុណសន្តិភាព ព្រោះថា បើប្រទេសជាតិគ្នាសន្តិភាពទេនោះ កុំថាឡើយការកសាងសមិទ្ធផលទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ សូម្បីតែការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងក៏ជួបប្រទះនូវការលំបាកផងដែរ ដូចបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះបានដឹងស្រាប់ហើយថា ចាប់ពីស្រុកទេសមានសង្គ្រាមចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ មុនគោលនយោបាយឈ្នះឈ្នះ តំបន់យើងនេះគឺជាសមរភូមិប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់ជារៀងរាល់ថ្ងៃ ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងជួបប្រទះនូវការលំបាកជាខ្លាំង ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមទៀតថា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសជាតិយើងទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ និង មានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ដូចដែលយើងទាំងអស់គ្នាបានឃើញនឹងភ្នែកនៅក្នុងថ្ងៃនេះ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងក្មួយៗជាសិស្សានុសិស្សផងនោះ ត្រូវរួមគ្នាការពារសន្តិភាពនេះ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត និង ត្រូវប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលមកបំផ្លិចបំផ្លាញសុខសន្តិភាពនេះ ព្រោះថាមានសន្តិភាព គឺមានសេចក្ដីសុខសប្បាយ និង មានការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលបាលរងខេត្តសៀមរាប បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សម្រាប់បង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិយើង ហើយមិនត្រូវប្រព្រឹត្តនូវអំពើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់អស្ថេរភាព និង កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និង សង្គមជាតិ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង អំពើអបាយមុខគ្រប់ប្រភេទ និង ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុច ។

ជាកម្មវិធីចុងក្រោយព្រះតេជគុណ ព្រះមង្គលសិលាចា ជុំ គឹមឡេង ព្រះមេគណខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលបាលរងខេត្ត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការ បានកាត់ឫសសីមាព្រះវិហារវត្តប្រាសាទសីលវ័ន្ត ហៅវត្តប្រាសាទ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់វិស័យព្រះពុទ្ធសាសនា ៕
អត្ថបទ ៖ លោក លីវ សាន្ត

Tags: បញ្ចុះខណ្ឌសីមាវត្តប្រាសាទសីលវ័ន្ស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះអភិបាលខេត្តក៏បានលើកឡើងពីការរៀបចំប្លង់មេប្រព័ន្ធលូបង្ហូរ ទឹកក្នុងក្រុងសៀមរាប

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះអភិបាលខេត្តក៏បានលើកឡើងពីការរៀបចំប្លង់មេប្រព័ន្ធលូបង្ហូរ ទឹកក្នុងក្រុងសៀមរាប

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទអ្នកសារព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទអ្នកសារព័ត៌មាន

លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការធ្វើដំណើរជាមួយទ្វីបអឺរ៉ុប តែលើកលែងអង់គ្លេស ដោយសារការរាតត្បាត COVID-19 កាន់តែធ្ងន់ធ្ងរ

លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការធ្វើដំណើរជាមួយទ្វីបអឺរ៉ុប តែលើកលែងអង់គ្លេស ដោយសារការរាតត្បាត COVID-19 កាន់តែធ្ងន់ធ្ងរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.