Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

ដោយ Pothe Thun
30/01/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 
557
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមយុវជនចំនួន ៣ឃុំ នៅក្នុងស្រុកអង្គរជុំ ខេត្ដសៀមរាប បានរួមគ្នាផ្សព្វផ្សាយតាមរយ:ការសម្ដែងរឿងខ្លីពីការអប់រំដល់សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងបង្ហាញដល់អាជ្ញាធរ ឱ្យចូលរួមណែនាំដល់សិស្ស កុំឱ្យបោះបង់បោះការសិក្សា និងបញ្ហាប្រឈម នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ដែលធ្វើឱ្យបាត់បង់អនាគត ធនធានមនុស្សនៅក្នុងសង្គមជាតិ។ ក្រុមយុវជនទាំងនោះមកពីក្លឹបកុមារ នៅឃុំតាសោម ឃុំនគរភាស និងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្ដសៀមរាប ដែលរៀបចំដោយអង្គការភ្លែនអន្ដរជាតិកម្ពុជា បានធ្វើឡើងនៅតាមសាលាឃុំ និងសាលារៀន។

តំណាងក្លឹបកុមារទាំងបីឃុំ បានលើកឡើងស្រដៀងគ្នាថា បច្ចុប្បន្នយុវជននៅតាមជនបទ មានប្រមាណជាង ១៥ភាគរយ បានបន្ដការបោះបង់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ ទៅធ្វើការងារជាកម្មករ នៅក្រៅប្រទេស ឬទៅរៀបការទាំងវ័យក្មេង ដោយពួកគាត់គិតថា ការរៀនសូត្រប្រើពេលវេលាច្រើនឆ្នាំ ហើយខ្វះថវិកាផ្គត់ផ្គង់រៀនសូត្រ និងទៅធ្វើការបានលុយទិញសម្ភារ:ទំនើបៗដោយមិនគិតអនាគត់។ ពួកគាត់បានបន្ដថា សិស្សានុសិស្សបោះបង់ការសិក្សានេះ មានកត្ដាជាច្រើន ដូចជា សិស្សលែងមានទឹកចិត្តក្នុងការរៀនសូត្រ បញ្ហាជួបប្រទះក្នុងការសិក្សា, កត្តាគ្រួសារ ដែលជីវភាពគ្រួសារក្រីក្រ ក៏ជាបញ្ហាប្រឈមមួយធ្ងន់ធ្ងរដែរ។ កត្តាសាលារៀន ដូចជា សមត្ថភាពគ្រូ កម្រិតនៃកម្មវិធីសិក្សាលំបាកខ្លាំង និងវិធីសាស្ត្របង្រៀនមិនមានភាពទាក់ទាញជាដើម និងកត្តាសហគមន៍ និងអាជ្ញាធរផងដែរ ជាកត្តាមួយដែលទាក់ទងដល់ការសម្រេចចិត្តបោះបង់ការសិក្សារបស់សិស្សានុសិស្ស។ជាមួយគ្នានោះ ការបោះបង់ការសិក្សា នៅតាមប្រព័ន្ធអ៊ីនធ័រណែតផងដែរ។ ពួកគាត់បានបន្ដថា ដោយឡែកយុវជនទៅរៀបការនៅវ័យក្មេងការលូតលាស់ផ្នែករាងកាយមិនទាន់ពេញលេញ, ខ្វះការយល់ដឹង បានធ្វើឱ្យប៉ះពាល់ដល់ការបង្កើតកូន ប៉ះពាល់ដល់សុខភាព អំពើហឹង្សាក្នុងគ្រួសារបាត់បង់ឱកាសចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះពួកគាត់នៅក្មេងខ្ចីបាត់បង់ធនធានមនុស្សជាដើម។ ក្រុមយុវជនបានបន្ថែមថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបោះបង់ការសិក្សា និងការរៀបការនៅវ័យក្មេង កន្លងមកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទប់ស្កាត់ការបោះបង់ការសិក្សា ដោយបានដាក់ចេញជាវិធានការនានានៅតាមសហគមន៍ ជាពិសេសនៅតាមសាលារៀន ដែលប្រឈមនឹងការបោះបង់ការសិក្សាខ្ពស់។

លោក លីវ វិន ជំទប់ទីមួយឃុំស្រែខ្វាវ ស្រុកអង្គរជុំ បានទទួលស្គាល់ពីការបោះបង់ការសិក្សារបស់សិស្ស និងការរៀបអាពិពាហ៍នៅវ័យក្មេង ប៉ុន្ដែបច្ចុប្បន្ននេះ មានការធ្លាក់ចុះច្រើន ហើយអាជ្ញាធរបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយអង្គការក្រៅរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ពីការអប់រំដល់កុមារ។ លោកបន្ដថា ការរៀបការមិនគ្រប់អាយុ គឺក្រោម ១៦ឆ្នាំ បានកើតឡើងតាមរយ:អាណាព្យាបាលរបស់ក្មេង ដែលមានបញ្ហាប្រឈមខ្លាំង ហើយអាជ្ញាធរមិនមានការចេញច្បាប់ឱ្យរៀបការនោះឡើយ ខណ:ដែលបោះបង់ការសិក្សាត្រូវបានរិតបន្ដឹង។ លោកបានបន្ដថា ការធ្វើខុសបច្ចេកទេសនៃសំបុត្រអត្រានុកូលដ្ឋាន នាំឱ្យមានការរៀបការនៅវ័យក្មេងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមតំណាងក្លឹបកុមារ បានលើកឡើងថា ពួកគាត់បានចូលរួមផ្សព្វផ្សាយជាច្រើន តាមរយ:កម្មវិធីស្នូរជួង ក៏ដូចជាការសម្ដែងរឿងខ្លី ស្ដីពីផលប៉ះពាល់នៃការបោះបង់ការសិក្សា ការរៀបការមិនគ្រប់អាយុជាដើម ដើម្បីបំផុសស្មារតីរបស់យុវជនកុំឱ្យបោះបង់ការសិក្សា និងទៅរៀបការទាំងវ័យក្មេង ដែលមកដល់ពេលនេះ មានការយល់ដឹងច្រើន ហើយបញ្ហាខាងលើត្រូវបានថយចុះ។ ពួកគេជឿជាក់ថា ការអប់រំអាចធ្វើឱ្យកុមារក្លាយជាអ្នកដឹកនាំ និងមានអនាគតល្អ នាពេលខាងមុខ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។

Tags: បោះបង់ការសិក្សារៀបការនៅវ័យក្មេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

ជាងគំនូរខេត្តសៀមរាបមួយរូប ប្រើប្រាស់គំនូរឌីជីថល ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋមកផ្ទេរកម្មសិទ្ធកាន់កាប់ដីដោយខ្លួន ដោយចំណាយថវិកាតិច

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋមកផ្ទេរកម្មសិទ្ធកាន់កាប់ដីដោយខ្លួន ដោយចំណាយថវិកាតិច

យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.