Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
31/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមការឱ្យដឹងពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៤ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដែលជាដូសជំរុញជូនដល់កងទ័ព គ្រួសារកងទ័ព កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦(ដូសជំរុញ) បានចាប់ផ្តើម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្ដម បង្ហាញថា ការផ្ដល់វ៉ាក់សាំងដូសជំរុញនេះ ជូនដល់កងកម្លាំងយោធា និងគ្រួសារអតីតយោធិននេះ មាននៅតាមទីបញ្ជាការចំណុះឱ្យយោធភូមិភាគទី៤ នៃខេត្តចំនួន៤ រួមមាន ប្រតិបត្ដិការសឹករងខេត្ដសៀមរាប ខេត្ដឧត្ដរមានជ័យ ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ។ បន្ថែមពីនោះ ក៏មាននៅតាមទីបញ្ជាការកងពលថ្មើរជើងមួយចំនួនទៀត ដែលជាកងកម្លំាងប្រដាប់អាវុធ ដែលចំណុះឱ្យទីបញ្ជាការយោធភូមិភាគទី៤។

ឯកឧត្ដម មិនបានបញ្ជាក់ពីចំនួនកងកម្លាំងយោធា និងគ្រួសារអតីតយោធិន ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ប៉ុន្ដែឯកឧត្ដមបានបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដូសទី៦ នឹងផ្ដល់ឱ្យបានគ្រប់កងកម្លាំងទាំងអស់ ហើយការផ្ដល់នេះ គឺជាការស្ម័គ្រចិត្ដរបស់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ការផ្ដល់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងនៅតាមទីបញ្ជាការផ្សេងៗទៀត ដែលចំណុះឱ្យយោធភូមិភាគទី៤ ។ ឯកឧត្ដមបានអំពាវដល់កងកម្លាំងជួរមុខ ដែលចំណុះឱ្យយោធភូមិភាគទី៤ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ឱ្យបានគ្រប់ៗគ្នា និងបន្ដរក្សានូវការណែនាំរបស់ក្រសួងសុខាភិបាលបីកុំបីការពារ ។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលតែងតែផ្ដល់ការយកចិត្ដទុកដាក់ផ្ដល់វ៉ាក់សាំងតាំងដូសមូលដ្ឋានរហូតដល់ដូសទី៦នេះ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: យោធភូមិភាគ​ទី​៤វ៉ាក់សាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.