Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

ដោយ Pothe Thun
31/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ នៅសាលាខេត្តសៀមរបមានរៀបចំ សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនការយល់ដឹង និងចូលរួមអនុវត្តន៍យុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០៣០ និងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ឋស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីភាពនៅកម្ពុជាឆ្នាំ២០៣០។

សិក្ខាសាលានេះ ក៏បានផ្សព្វផ្សាយសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៩ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនៈភាពរបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប(កដសសអខ)ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ឆ្នាំ២០២៣ផងដែរ។

តាមលើកឡើងរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្ត រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាក្រុមការងារក្រុមដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត បានគាំទ្រ និងចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ និងអនុវត្តន៍ផែនការសកម្មភាព ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ពីវិបត្តិកូវីដ-១៩ និងការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព ឆ្នាំ២០៣០ រួមមានដូចខាងក្រោម៖
១-ការលើកកម្ពស់របស់អាហារសុខភាពសម្រាប់ទាំងអស់គ្នា
២-ការលើកម្ពស់ភាពអង់អាចរបស់យុវជន ស្រី្ត និងជនងាយរងគ្រោះ
៣-ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង
៤-ការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ពិន ប្រាកដ បន្ថែមថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និងក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប នឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន ជាពិសេស ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងន័យចូលរួមអភិវឌ្ឍន៍បញ្ញា ស្មារតី និងចំណេះដឹងរបស់កុមារកម្ពុជា ក៏ដូចជាកុមារខេត្តសៀមរាប កាត់បន្ថយភាពនូវភាពក្រិន ការមានទម្ងន់មិនគ្រប់ ការស្គមស្គាំង ការមានជំងឺធាត់ជ្រុល ការពារជំងឺលើសឈាម និងជំងឺដាច់សរសៃឈាម-ល-។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា៖ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាត និងអនាម័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ការគ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ បរិស្ថាន និងវិស័យពាក់ព័ន្ឋនានា។ ការយល់ដឹងពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឺះសម្រាប់អភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ចនិងសង្គមជាតិ ហេតុនេះយើងត្រូវបង្កើនចំណេះដឹងដល់សមាជិកក្រុមដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឱ្យយល់ដឹងពីសារៈសំខាន់និងលើកស្ទួយវិស័យនេះសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាននិងជំរុញឱ្យពួកគាត់ចេះវិភាគនិងចាត់អាទិភាព ព្រមទាំងបញ្ជ្រាបការការងារនៃវិស័យនេះទៅក្នុងដំណើរការកសាងផែនការ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: សន្តិសុខស្បៀងអាហារូបត្ថម្ភ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.