Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ដោយ Pothe Thun
01/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រង៉ែ មកពិនិត្យឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប ធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន២,៩០១ ស្ថិតនៅភូមិចំនួន ៣រួមមាន ភូមិស្រង៉ែ. ភូមិតាចក និងភូមិថ្នល់ នៃសង្កាត់ស្រង៉ែ។

មានប្រសាសន៍នៅទីតាំងបិទផ្សាយ ជាសាធារណៈ នៃបរិវេណវត្តចន្លោង សង្កាត់ស្រង៉ែនោះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លើកឡើងថាខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ដែលត្រូវបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ព្រមជាមួយកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរ បន្ថែមថា ក្នុងរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការ ដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញ ដើម្បីធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវឡើងវិញ។

ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះ គឺពិតជាមានសារៈសំខាន់ណាស់ មុនពេលចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដោយត្រឹមត្រូវ និងស្របច្បាប់ ហើយការចូលរួមត្រួតពិនិត្យព័ត៌មានលម្អអិតលើក្បាលដីរបស់បងប្អូន វាបានបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ព្រមទាំងកាត់បន្ថយទំនាស់ដីធ្លីផ្សេងៗ។

សូមបញ្ជាក់ថា៖ ការបិទផ្សាយនេះ មានរយៈពេល ១៥ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំពោះក្បាលដីមិនមានការតវ៉ា រហូតដល់ថ្ងៃផុតកំណត់ មន្ត្រីជំនាញនឹងបន្តនីតិវិធី ដើម្បីចេញសម្គាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។ ក្នុងករណីមានការតវ៉ា ឬកែតម្រូវលើឯកសារមិនទាន់ត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃនេះ មន្ត្រីជំនាញនឹងរងចាំការពន្យល់ ដោះស្រាយ និងទទួលបណ្តឹង កែសម្រួលទិន្នន័យក្បាលដីទាំងនោះឱ្យបានត្រឹមត្រូវ បន្ទាប់មកទើបបន្តនីតិវិធី ដើម្បីចេញវិញ្ញាប័ណ្ណ សម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ដីមន្ទីររៀបចំដែនដីសង្កាត់ស្រង៉ែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.