Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋមកផ្ទេរកម្មសិទ្ធកាន់កាប់ដីដោយខ្លួន ដោយចំណាយថវិកាតិច

ដោយ Pothe Thun
31/01/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជុំវិញការផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ លោក អ៊ឹង វិសាល ប្រធានការិយាលសុរិយោដី និងភូមិសាស្រ្ត នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សង្កេតឃើញថា ប្រជាពលរដ្ឋបានចំណាយថវិកាជាច្រើន ដើម្បីស្វែងរកអ្នករត់ការឯកសារ។ បញ្ហានេះ លោកបញ្ជាក់ថា ប្រជាពលរដ្ឋជាភាគីផ្ទេរកម្មសិទ្ធកាន់កាប់ដីទាំងសងខាង អាចមកមកស្នើ និងបំពេញឯកសារដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នករត់ការឡើយ។

លើកឡើងក្នុង កម្មវិធីសន្ទនាមតិ លើប្រធានបទ « នីតិវិធីផ្តល់សេវាកាត់ប្លង់ដី និងផ្ទេរកម្មសិទ្ធដីធ្លីស្របច្បាប់ » របស់មន្ទីរព័ត៌មានខេត្តសៀមរាប ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក អ៊ឹង វិសាល បង្ហាញថា នីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិ អចលនវត្ថុ ឬហៅថាកាត់ប្លង់ដី ជំហានដំបូងប្រជាពលរដ្ឋ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធ នៅអង្គភាពច្រកចេញចូលតែមួយ ស្ថិតក្នុងសាលាខេត្តសៀមរាប និងរង់ចាំទទួលយកឯកសារទាំងអស់នោះ ជំហានទី២ យកឯកសារទាំងនោះ ទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ក្រុង ដែលទីតាំងដីនោះស្ថិតនៅ ដោយមាន ភាគីផ្ទេរ និងទទួល ឬ ទិញ និងលក់ ជាមួយសាក្សី២នាក់ និងមន្ត្រីសាលាឃុំ ឬសាលាសង្កាត់។ ជំហានទី៣ ដើម្បីកសាងឯកសារកាត់ប្លង់ដីនោះ ត្រូវឯកសារទាំងអស់នោះ ទៅចុះហត្ថលេខាពីមេឃុំ ឬ ចៅសង្កាត់ ជំហានទី៤ ត្រូវយកឯកសារដែលបានចុះហត្ថលេខានោះ មកការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ក្រុងដដែលនោះវិញ បន្ទាប់ពីពិនិត្យឃើញថាត្រឹមត្រូវ ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ក្រុង នឹងបញ្ជូនឯកសារនោះ មកអង្គភាពច្រកចេញចូលតែមួយសាលាខេត្តវិញ។ ជហានទី៥ អង្គភាពច្រកចេញចូលតែមួយ នឹងបញ្ជូនឯកសារទាំងនោះ មកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងពិនិត្យពីភាពត្រឹមត្រូវ នៃឯកសារស្នើសុំផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់។ ជំហានទី៦ ម្ចាស់ស្នើសុំ ត្រូវមកយកឯកសារនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទៅបង់ពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធ នៅសាខាពន្ធដារខេត្ត ដោយខ្លួនឯង។ ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធរួចរាល់ ត្រូវយកឯកសារនោះ មកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តវិញ ដើម្បីបន្តនីតិវិធី រហូតដល់បានចេញបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងបញ្ជូនទៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តសៀមរាប និងហៅម្ចាស់ស្នើសុំមកទទួលជាផ្លូវការ។

ជាមួយនោះ លោក អ៊ឹង វិសាល បានបញ្ជាក់ផងដែរថា មុនធ្វើការផ្ទេរកម្មសិទ្ធកាន់កាប់អចលនវត្ថុ ឬហៅថាកាត់ប្លង់ដី ប្រជាពលរដ្ឋត្រូវត្រៀមឯកសារផ្ទាល់ខ្លួនចាំបាច់មួយចំនួនដូចជា អត្តសញ្ញាណបណ្ណ ថតចម្លង និងបញ្ជាក់ត្រឹមត្រូវ សៀវភៅគ្រួសារ ថតចម្លង និងបញ្ជាក់ត្រឹមត្រូវ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតត្រឹមត្រូវ ករណីដីនោះជាទ្រព្យរួមត្រូវមានសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ប្រសិនបើម្ចាស់ទ្រព្យនៅលីវ ត្រូវបញ្ជាក់ភាពនៅលីវនៅសាលាសង្កាត់ ឬសាលាឃុំរបស់ខ្លួនរស់នៅ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

គួរជម្រាបដែរថា ចំពោះរយៈពេលផ្ទេរកម្មសិទ្ធដីធ្លីមានរយៈពេល ១៥ថ្ងៃ ដោយមិនរាប់ថ្ងៃឈប់សម្រាក ដោយឡែករយៈបង់ពន្ធ អាស្រ័យលើម្ចាស់ខ្លួនឯងផ្ទាល់។ រីឯ ដីមិនទាន់ចុះបញ្ជី អាចផ្ទេរកម្មសិទ្ធដីធ្លីត្រឹមអាជ្ញាធរស្រុក ដែលមាននីតិវិធីចាប់ពីថ្នាក់ភូមិ ឃុំ ភូមិបាលស្រុក រហូតដល់អភិបាលស្រុក និងមានបង់ពន្ធប្រថាប់ត្រាដូចគ្នាដែរ។

អត្ថបទ ៖ លោក ហ៊ុន ឆៃលាង និងកញ្ញា ប្រន ស្រីនីត
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ផ្ទេរកម្មសិទ្ធដីមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

យោធភូមិភាគទី៤ផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ដល់កងទ័ព គ្រួសារកងទ័ពនិងអតីតយុទ្ធជន ក្នុងខេត្តសៀមរាប

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.