មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថារាជរដ្ឋាភិបាលប្ដេជ្ញាបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា កន្លងមក រាជរដ្ឋា ភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បានធ្វើការយ៉ាងជិតស្និទ្ធដោយប្រកាន់យក “វិធីសាស្ត្រផ្តោតលើប្រជាជន” ហើយអស់រយៈពេលជិតបីទសវត្សរ៍កន្លងទៅនេះ អង្គការខាណា បានក្លាយជាអង្គការមិនមែនរដ្ឋាភិបាលជាតិធំបំផុត ដែលបានផ្តល់សេវាបង្ការ ថែទាំ និងគាំទ្រមេរោគអេដស៍ និងជំងឺអេដស៍នៅកម្រិតសហគមន៍ ក៏ដូចជាសុខភាពបន្តពូជ ...