Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

ដោយ Pothe Thun
06/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

 

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួម ពិធីបុណ្យកាន់បិណ្ឌវេនទី៤ របស់រដ្ឋបាលខេត្ត នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពិធីបុណ្យកាន់បិណ្ឌ ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតាំងពីយូរលង់មកហើយ។ បុណ្យនេះមានពុទ្ធសាសនិកជនកម្ពុជាជាង ៨០ភាគរយ បានបន្តគោរពប្រតិបត្តិ និងនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ មានរយៈពេល១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌ( ប្រជុំបិណ្ឌ )។ក្នុងមួយឆ្នាំៗ រដ្ឋបាលខេត្តសៀមរាប តែងតែប្រារព្ធកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ចំនួន៧វត្តនៅក្នុងក្រុងសៀមរាប ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ ៧ សណ្តាន ដែលធ្វើមរណកាលទៅហើយនោះ។

ក្នុងឱកាសនោះ ឯកឧត្តម អុឹង ហឿន មានប្រសាសន៍សំណេះសំណាលថា៖ ដោយសារគុណថ្ងៃរំដោះ៧មករា១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងកាប់សម្លាប់ ជីវិតមនុស្ស ហើយបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ ស្រះទឹក អណ្តូងទឹក សាលារៀន មន្ទីរពេទ្យ ព្រះវិហារ ទីវត្តអារាម និងប្រតិបត្តិពិធីសាសនា នានា ។ល។ ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ»។ បច្ចុប្បន្នវិស័យពុទ្ធិកសិក្សា មានការរីកចម្រើនជាបន្តបន្ទាប់ ដោយយើងមានសាលាធម្មវិន័យ ចាប់ពីថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលាពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង៕

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត
កែសម្រួលដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៥នៅវត្តកេសរារាម ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៥នៅវត្តកេសរារាម ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.