Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៥នៅវត្តកេសរារាម ក្រុងសៀមរាប

ដោយ Pothe Thun
07/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានបន្តទៅវត្តអារាម និងកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗនៅកម្ពុជា។ ក្នុងថ្ងៃនេះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាន់បិណ្ឌវេនទី៥នេះ ស្ថិតក្នុងវត្តកេសរារាម ក្រុងសៀមរាប ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖ ពិធីកាន់បិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ ត្រូវបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងត្រូវប្រារព្ធថ្ងៃបុណ្យភ្ជំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ទន្ទឹមនោះ រដ្ឋបាលខេត្តបានកំណត់កម្មវិធីរបស់ខ្លួន ចូលរួមជាមួយប្រជាពុទ្ធបរិស័ទតាមទីអារាមនានាក្នុងក្រុងសៀមរាប ដោយបានបន្តបិណ្ឌសរុបចំនួន៧វេន ដោយបាននាំយកនូវចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដើម្បីសម្រួលដល់ការបដិបត្តិធម៌ តាមគន្លងព្រះពុទ្ធសាសនា អំឡុងគង់ចាំវស្សា រួមនិងពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្តអ្នកមានគុណ មានមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា៖ អ្វីៗទាំងអស់ដែលប្រទេសជាតិកំពុងទទួលបានពីការអភិវឌ្ឍ ប្រជាពលរដ្ឋកំពុងទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ និងសេចក្តីសុខក្សេមក្សាន្តគ្រប់ប្រការ ទាំងអស់នេះកើតចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាស្ថាបនិក ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើន ស្របគ្នាជាមួយវិស័យអាណាចក្រផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ ជាមួយនឹងសេចក្ដីរីករាយ និងជ្រះថ្លារបស់ប្រជាពលរដ្ឋក្នុងប្រទេស ក្នុងការប្រារព្ធពិធីកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ទៅវិធានសុវត្ថិភាពនានា នៅតាមទីវត្តអារាម រមណីយដ្ឋានកម្សាន្តនានា ស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។

អត្ថបទ និងរូបភាព: លោក ងិន គឺមឡេង
កែសម្រួលដោយ: សេង ផល្លី

Tags: កាន់បិណ្ឌរដ្ឋបាល​ខេត្ត​សៀមរាបវត្ត​កេស​រ៉ា​រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប

នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.