Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
07/09/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប
183
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប បន្ទាប់ពីបានផ្អាកដំណើរការសាលារៀនទាំងអស់នៅទូទាំងប្រទេស តាំងពីពាក់កណ្ដាលខែមីនាកន្លងទៅនេះមកម្ល៉េះ។

ឯកឧត្ដមរដ្ឋមន្ដ្រី លើកឡើងថា សម្រាប់ការបើកសាកល្បងនេះ សិស្សថ្នាក់មត្តេយ្យ បែងចែកជា២វេន ដោយក្នុងមួយសប្ដាហ៍រៀនតែពីរថ្ងៃប៉ុណ្ណោះ ដោយឡែកសិស្សថ្នាក់បឋមសិក្សា បែងចែកជា៣វេន ហើយក្នុងមួយសប្ដាហ៍ រៀនតែពីរថ្ងៃដូចគ្នាដែរ។ ប្រសិនការបើកដំណើរការសាកល្បងនេះ ទទួលបានជោគជ័យ ក្រសួងនឹងពិនិត្យឡើងវិញឲ្យសិស្សរៀនឲ្យបានច្រើនទៀត ហើយសំខាន់មួយទៀតនោះ គឺកុំឲ្យសិស្សភ្លេច ជាពិសេសសិស្សថ្នាក់ទី១និងទី២ ដែលពួកគាត់ងាយភ្លេចច្រើន ជាងសិស្សថ្នាក់ខ្ពស់ ដោយសារពួកគាត់អាចរៀនដោយខ្លួនឯងបាននៅផ្ទះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះការរៀបចំ សម្ភារអនាម័យ សម្រាប់លាងសម្អាតដៃ និងវិធានសុវត្ថិភាពមួយចំនួន នៅតាមសាលារៀនក្នុងក្រុងសៀមរាប។ ប៉ុន្តែសម្រាប់កុមារតូច ការធ្វើអនាម័យ នៅជាបញ្ហាប្រឈមនៅឡើយ ដែលទាមទារឲ្យលោកគ្រូអ្នកគ្រូ ធ្វើការបង្ហាញ ណែនាំ ដល់ពួកគាត់ឲ្យបានញឹកញាប់ ជាពិសេសគួរបង្ហាញដល់សិស្ស ថាជាទម្លាប់ ដើម្បីឲ្យពួកគាត់យកតម្រាប់តាម។

ឯកឧត្ដម បញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិ ដែលអាចទប់ទល់បានជាមួយវិបត្តិកូវីដ១៩ និងគ្រប់គ្រងបានស្ថានភាពមួយដ៏ល្អប្រសើរ ខណៈពិភពលោកកំពុងទទួលនូវការកៀបសង្កត់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។

គួរជម្រាបថា ក្នុងឱកាសចុះពិនិត្យការបើកសាកល្បងសាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាបនេះ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យសាលាមតេយ្យអង្គរ និងសាលាបឋមសិក្សា មុខនាគ ក្នុងក្រុងសៀមរាប ព្រមទាំងវិទ្យាល័យបាគង ក្នុងស្រុកប្រាសាទបាគងផងដែរ។

គួររំលឹកថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដោយបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្ដន៍តាមគោលការណ៍ប្រតិបត្ដិស្ដង់ដា ដោយពង្រឹងការអនុវត្ដន៍វិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ឬអាចអនុវត្ដលើសពីស្ដង់ដាដែលបានកំណត់នេះ ក្នុងនោះក្រសួងបានកំណត់ឱ្យរៀបចំចំនួនអ្នកសិក្សា ២០ ទៅ ២៥នាក់ ក្នុងបន្ទប់រៀន (តុ កៅអីសិស្ស និងតុគ្រូ) រៀបចំវេនសិក្សា ដើម្បីធានាគម្លាតសុវត្ថិភាព ក្នុងបរិវេណគ្រឹះស្ថានសិក្សា សីតុណ្ហភាពក្នុងបន្ទប់រៀន មិនត្រូវទាបជាង ២៤អង្សារសេ និងមានខ្យល់ និងពន្លឺគ្រប់គ្រាន់។

សេចក្តីណែនាំបានបញ្ជាក់បន្ថែមថា រាល់សកម្មភាពប្រមូលផ្ដុំ មិនលើសពី ៥០នាក់, អនុវត្តការវាស់កម្ដៅសីតុណ្ហភាពអ្នកសិក្សាគ្រូបង្រៀន និងបុគ្គលិក (មិនអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សាករណីកម្តៅលើសពី ៣៧.៥ អង្សារសេ), អនុវត្តន៍ការពាក់ម៉ាស់ ឬរបាំងមុខ ចំពោះអ្នកសិក្សា គ្រូបង្រៀន និងបុគ្គលិក ក្នុងបរិវេណគ្រឹះស្ថាន សិក្សា, រៀបចំបន្ទប់សុខភាព និងសម្ភារសង្គ្រោះបឋម រៀបចំកន្លែងលាងដៃ ទឹកអាល់កុល ជែលលាងដៃ ,រៀបចំបន្ទប់ទឹក បន្ទប់អនាម័យ សមស្របតាមចំនួនសិស្ស, រៀបចំទីធ្លា និងទ្វារចេញ ចូល ដែលមិនមានការកកស្ទះ, មិនមានការលក់ដូរនំចំណី ឬអាហារដ្ឋានក្នុងបរិវេណគ្រឹះស្ថានសិក្សា, មិនមានដំណើរការសេវាដឹកជញ្ជូនអ្នកសិក្សា, មិនត្រូវមានការលេងកីឡា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា, មិនមានសកម្មភាពកម្សាន្ត ឬការប្រគំតន្ត្រីឡើយ ៕

អត្តបទនិងរូបភាព: លោក ឃុត សៅ
កែសម្រួលដោយ: សេង ផល្លី

Tags: ក្រសួងអប់រំបើកសាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.