Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

ដោយ Pothe Thun
08/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអាជ្ញាធរឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាការឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ ហៅកាត់ថា កយ កា(Koica) តាមរយៈអង្គការឡុតទុស វើល (Lotus World)ខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋក្រីក្រ កម្រិត ក្រ១ និងក្រ២ ចំនួន៦០គ្រួសារ។

តាមរបាយការណ៍លោក សោម អោម មេឃុំពពេល បញ្ជាក់ថា ក្នុងឃុំរបស់លោក មានភូមិសរុបចំនួន១៣ ប្រជាពលរដ្ឋដែលទទួលបានអំណោយនៅថ្ងៃនេះ សុទ្ធសឹងជាប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជាពិសេសរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋទាំង៦០គ្រួសារនេះ រួមមាន ក្រកម្រិត១ មានចំនួន ៤៩គ្រួសារ និងក្រកម្រិត២ មានចំនួន ១១គ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកឡើងក្នុងឱកាសនោះ ព្រះភិក្ខុនី សាន់ មូន ប្រធានអង្គការ ឡុតទុស វើល (Lotus World) ខេត្តសៀមរាប បង្ហាញថា តាមរយៈជំនួយរបស់ កយ កា(Koica) នឹងធ្វើការឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប អំឡុងវិបត្តិនៃជំងឺកូវីដ១៩នេះ សរុបចំនួន ៥០០គ្រួសារ រយៈពេល៥ខែ គឺចាប់ពីខែសីហា ដល់ ខែធ្នូ ឆ្នាំ២០២០ ដោយក្នុងមួយខែម្ដង មួយគ្រួសារទទួលបាន អង្គរ ៣២គ.ក និងគ្រឿងឧបភោគបរិភោគមួយកញ្ចប់។

ព្រះអង្គ បញ្ជាក់ថា ដោយសារតែ ម្ចាស់គម្រោងបានសម្រេចផ្ដល់ជំនួយ នៅចុងខែសីហា ទើបការនាំយកអំណោយមកនាពេលនេះមានការយឺតយ៉ាវ។ ទោះជាយ៉ាងណាក៏ដោយ អង្គការបានធ្វើការចែក ជូនប្រជាពលរដ្ឋក្រីក្រសម្រាប់លើកទី១ ចំនួន២ខែតែម្ដង គឺសម្រាប់ខែសីហា និងខែតុលា។ ជាក់ស្ដែង ប្រជាពលរដ្ឋ៦០គ្រួសារនៅពេលនេះ ទទួលបាន អង្ករ ៦៤គ.ក និងគ្រឿងឧបភោគបរិភោគចំនួន ២កញ្ចប់។ អំណោយនេះដែរ ក្រុមការងារអង្គការ នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន នឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមឃុំសង្កាត់គោលដៅ ជាដំណាក់កាលបន្ថែមទៀត ដើម្បីបញ្ចៀសការជួបជុំ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត។

ជាមួយនោះ លោក អោ ម៉ៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប លើកឡើងថា ដោយមានការយកចិត្តទុកខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេស ការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា ការពារ និងទប់ស្កាត់បាន ពីការបាត់ជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ លោកក៏បាន បានថ្លែងអំណរគុណ ដល់ កយ កា(Koica) និងអង្គការឡុតទុស វើល (Lotus World) ដែលតែងតែ មានកិច្ចសហការល្អជាមួយ អង្គភាពរបស់លោក រួមអាជ្ញាធរមូលដ្ឋាន ក្នុងផ្ដល់ជូននូវអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។
((សំឡេង លោក អោ ម៉ៅ ))

ទន្ទឹមនោះ លោកប្រធាមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តមានការប្រុងប្រយ័ត្ន ធ្វើអនាម័យដៃឲ្យបានទៀងទាត់ ដោយលាងដៃនឹងសាប៊ូ អាកុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ នៅពេលមានការជួបជុំ ព្រមទាំងពាក់ម៉ាសផងដែរ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។

រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.