Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩

ដោយ Pothe Thun
07/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ក្នុងការប្រកួតប្រជែង សរសេរអត្ថបទសារព័ត៌មាន លើប្រធានបទ កូវីដ១៩ ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់២។

តាមការបញ្ចាក់របស់ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើក ឡើងថា ការរៀបចំកម្មវិធីប្រកួតប្រជែងអត្ថបទសារព័ត៌មានទាក់ទងនឹង «កម្ពុជាក្នុងបរិបទកូវី ១៩ »នេះ សម្រាប់ អ្នកសារព័ត៌មានខ្មែរ ដែលកំពុងបំពេញការងារនៅតាមអង្គភាពទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ព សារព័ត៌មានអនឡាញ និងអ្នកកាសែតឯករាជ្យ (Freelance Journalists) នៅកម្ពុជា ដោយឡែកអត្ថបទព័ត៌មានប្រចាំថ្ងៃ (hard news) មិនត្រូវទទួលយកមកប្រកួតឡើយ។ អត្ថបទដែលត្រូវ ដាក់ចូលរួមក្នុងការប្រកួត ត្រូវតែជាអត្ថបទភាសាខ្មែរ ត្រូវបានចុះផ្សាយនៅតាមអង្គភាពរបស់ខ្លួន ឬអង្គភាពសារព័ត៌មានណាមួយរួចរាល់ហើយ មុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០។

លោក ពុយ គា អគ្គលេខាធិការ ក្លឹបអ្នកកាសែតកម្ពុជា និងជា ប្រធានគណៈកម្មការកំណែ បានបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធជំងឺកូវីត១៩ នេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យចូលរួមចំនួន ២៥ រូប ក្នុងនោះ មកពីស្ថានីយទូរទស្សន៍ចំនួន ៩ រូប គេហទំព័រ ឬសារព័ត៌មានអនឡាញចំនួន ៨រូប ស្ថានីយវិទ្យុចំនួន ៥រូប និងកាសែតបោះពុម្ព ចំនួន ៣ រូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា កាលពីសម័យមុន មេរោគឆ្លង ដែលល្បីជាងគេ គឺជំងឺអេដស៏ និងជំងឺសារស៍ ហើយពីពេលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយ សង្គមក៏មិនសូវមាននោះទេ តែអ្វីសំខាន់គឺមានកិច្ចសហការគ្នាជាអន្តរជាតិ ដើម្បីស្វែងរកវិធីទប់ទល់ និងព្យាបាលនូវជំងឺទាំងនោះបានឆាប់រហ័ស។ ប៉ុន្តែនៅក្នុងដំណាក់កាលថ្មីនេះ ចំពោះជំងឺកូវីត១៩ បានផ្ទុះឡើង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គម មានភាពទូលំទូលាយ ដែលធ្វើឲ្យព័ត៌មានពិត និងព័ត៌មានមិនពិត មានភាពច្របូកច្រប់គ្នា។ ជាងនេះទៅទៀត បណ្តាប្រទេសនៅលើពិភពលោក ពុំមានការសហការគ្នាល្អជាអន្តរជាតិ ក្នុងការរកវិធានការ ការពារ និងទប់ស្កាត់នៃការឆ្លងរីករាលនៃជំងឺកូវីត១៩ នេះទេ តែបែរ ជាចោទប្រកាន់គ្នាទៅវិញទៅមក ហើយប្រទេសទាំងនោះមួយចំនួន បានបង្ហាញពីការរកឃើញវ៉ាក់សាំងរៀងៗខ្លួន ដែលរហូតមកដល់ពេលនេះ មន្ទីរពិសោធន៍ជាង ១០០ បានអះអាងថា បានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ទាំងនេះបានបង្ហាញថា ជាតិនិយមក្នុងការស្វែងរកវ៉ាក់សាំង ការពារជំងឺកូវីត១៩ ជាងនេះ គឺ

កត្តាទាំងនេះ បានបង្ហាញថា ពិភពលោក បច្ចុប្បន្ន គិតខ្លួនឯងជាមុន មុននឹងគិតអ្នកដទៃទៀត ឬមានន័យម្យ៉ាងទៀតថា លុយធំជាង កិច្ចសហការគ្នា ក្នុងការទប់ស្កាត់មេរោគ ។ ទាំងនេះមានន័យថា បុគ្គលនិយម កំពុងដើរតូនាទី ធំ អាស្រ័យការរីកភាយ នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា នៅពេលមានការផ្ទុះឡើងនូវជំងឺកូវីត១៩ មានអ្នកប្រឆាំងជំទាស់ មិនឲ្យមានការពាក់ម៉ាស់ ការពារ និងការជំទាស់គ្រប់បែបយ៉ាង ដែលបានបង្ហាញពីការមិនទុកចិត្តទៅលើរដ្ឋាភិបាល អ្នកនយោបាយ អ្នកឯកទេស រីឯព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយច្របូកច្របល់គ្នា ដោយព័ត៌មានពិត និងព័ត៌មានមិនពិត ដែលបានធ្វើឲ្យគុណតម្លៃសារព័ត៌មានធ្លាក់ចុះ។ ចំពោះការរៀបចំឡើងនូវការប្រកួតប្រជែងសរសេរអត្ថបទទាក់ទង ជំងឺកូវីត១៩ នេះ គឺជាប្រការដ៏ល្អ ដើម្បីជាការពង្រីក ការផ្សព្វផ្សាយបានកាន់តែទូលំទលាយ ទាក់ទងការបង្ការ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីត ១៩ ហើយក៏ជាឱកាសក្នុងការរួម ចំណែកលើកតម្លៃ ស្នាដៃរបស់អ្នកសារព័ត៌មាន ឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះមួយចំនួន នៃតម្លៃអ្នកសារព័ត៌មាន ដោយសារ បុគ្គលគ្មានសណ្ដាប់ធ្នាប់មួយចំនួន បូកផ្សំនឹងភាពគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានផងដែរ។

គួរជម្រាបថា ជ័យលាភី ដែលផ្ដល់ដោយ ក្លឹបអ្នកកាសែតកម្ពុជា សម្រេចយកចំនួន៥ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ កញ្ញា សៅ សុខហេង អ្នកសារព័ត៌មាន ថ្មី ថ្មី សរសេរអត្ថបទមានចំណងជើងថា ឪពុកម្តាយ ក្លាយជាសិស្សផង និងជាគ្រូផង សម្រាប់ការសិក្សាតាមប្រព័ន្ធ អនឡាញ របស់កូនៗនាកំឡុងកូវីត១៩ ដោយ ទទួលបានរង្វាន់ ជាទឹកប្រាក់ចំនួន ២លាន រៀល និងពាន១ ។ ជ័យលាភីលេខ ២ បានទៅលើ លោក ម៉ៅ សំណាង មកពីទូរទស្សន៍ PNN ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១ លាន ២សែនរៀល និងពាន ១ ។ លេខ ៣ បានទៅលើ អ្នកស្រី មុំ គន្ធា មកពីវិទ្យុផ្កាឈូក ទទួលបាន រង្វាន់ជាទឹកប្រាក់ចំនួន ៨ សែនរៀល និងពាន ១។ ជ័យលាភីលេខ ៤ អ្នកស្រី ស៊ន សុខឃាង អ្នករាយការណ៍ព័ត៌មាន និងផលិតបទយកការណ៍សង្គម មកពីទូរទស្សន៍ CNC និង លេខ ៥ អ្នកស្រី អេង គឹមហុង មកពីវិទ្យុបារាំងអន្តរជាតិ ដោយម្នាក់ៗទទួលបានរង្វាន់ លើកទឹក ចិត្តជាទឹកប្រាក់ ៤ សែនរៀល ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចូលរួមនូវថវិកា ១លានរៀល សម្រាប់ដំណើរការងារក្នុងកម្មវិធីផងដែរ៕

អត្ថបទ និងរូបភាព: ក្រសួងព័ត៌មាន

Tags: អ្នកសារព័ត៌មានឆ្នើម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ ចុះពិនិត្យការបើកសាកល្បង សាលារៀនរបស់រដ្ឋឡើងវិញ ក្នុងខេត្តសៀមរាប

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.