Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

ដោយ Pothe Thun
06/09/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង
388
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដោយមានការសម្រួលពីអាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចអនុញ្ញាត ឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ មានឈ្មោះថា បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋចំនួន ១៥០គ្រួសារអាស្រ័យផល។

មានប្រសាសន៍ កាលរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រៅពីប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ ខេត្តសៀមរាប នៅមានតំបន់ទេសភាពធម្មជាតិ អេកូ-ទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ទោះបី វិបត្តិនៃជំងឺកូវីដ១៩ បង្កឲ្យវិស័យទេសចរណ៍ទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរក្ដី រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានទម្លាក់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីកសាងផ្លូវតូចធំក្នុងទីរួមខេត្ត ឲ្យមានសោភណ្ឌភាព សាកសមជាប៉ូលទេសចរណ៍ដ៏គួរឲ្យទាក់ទាញ។

តាមប្រសាសន៍របស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បញ្ជាក់ផងដែរថា បច្ចុប្បន្នអាជ្ញាធរស្រុក កំពុងតែរៀបចំភូមិគម្រូចំនួន៤ ទី១ ស្ថិតក្នុងភូមិគោកស្រុក នៅឃុំរលួស, ទី២ ស្ថិតក្នុងភូមិស្ពានក្អែកនៅឃុំកណ្តែក ទី៣ ស្ថិតក្នុងភូមិព្រំកុដ្ឋ ឃុំបល្ល័ង និងទី៤ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង។ ប៉ុន្តែគម្រោងនេះ អាចលេចឡើងបាន ទាមទារឲ្យមានការចូលរួមសហការយ៉ាងជិតស្និទជាមួយអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការរៀបចំសហគមន៍ទាំងនេះ ឲ្យស្របតាមការគោលការណ៍ណែនាំផ្សេងៗ ពិសេស ទទួលស្គាល់ដោយក្រសួងទេសចរណ៍។

សូមជម្រាបដែរថា ក្នុងឱកាស លោក សូត្រ សួរ តំណាងសហគមន៍បាគងភូមិខ្ញុំ ក៏បាននាំយកអំណោយ ចែកជូនដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍បាគងភូមិខ្ញុំ ចំនួន ១៥០គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ, សារ៉ុង និងទឹកស៊ីអ៊ីវ។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ: សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

តំណាងក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកថវិកាជាង១៧ម៉ឺនដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៥នៅវត្តកេសរារាម ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តកាន់បិណ្ឌវេនទី៥នៅវត្តកេសរារាម ក្រុងសៀមរាប

នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប

នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.