គណ:កម្មការខេត្តសៀមរាបលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ បើកកិច្ចប្រជុំត្រីមាស ឆ្នាំ២០១៩
គណ:កម្មការខេត្តសៀមរាប លុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ បានបើកកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន ក្នុងគោលបំណង ត្រួតពិនិត្យតាមដានរបស់គណ:វិជ្ជាជីវ:សុខាភិបាលខេត្តសៀមរាប ទៅលើការលក់ឱសថហាមឃាត់ ឬក្លែងក្លាយ ឬហួសកាល នៅតាមឱសថស្ថាន និងឱសថស្ថានរង នៅតាមស្រុកក្រុងនីមួយៗ និងត្រួតពិនិត្យកន្លែងថែរក្សាសម្ផស្ស និងលក់គ្រឿងសំអាងគ្មានច្បាប ហើយផ្សព្វផ្សាយប្រាសចាកពីការពិត។ មានវត្តមាន នារសៀលថ្ងៃទី០៩ ខែកក្កដា ...