Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលផលិតព័ត៌មាន ជូនមន្ត្រីតាមបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជិត ១០០នាក់ ដើម្បីពង្រីកការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងខេត្ត

ដោយ Pothe Thun
20/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមការសហការគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “សរសេរព័ត៌មានបឋម” ទ្រង់ទ្រាយធំជាលើកដំបូងជូនដល់មន្ត្រី មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ក្រោមអធិបតីភាព លោក លី សំរិទ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងសិក្ខាកាមចំនួន៩៨នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ក្នុងការស្វែងរកប្រភពព័ត៌មាន ដើម្បីផលិតព័ត៌មាន ពីស្ថាប័ន មន្ទីរ ឬអង្គភាពរបស់ខ្លួន ដែលសម្រេចបាន និងកំពុងបន្តអនុវត្ត សម្រាប់ផ្សព្វផ្សាយជូនដល់រាជរដ្ឋាភិបាល និងសាធារណជន ព្រមទាំងចូលរួមទប់ស្កាត់ព័ត៌មានមិនពិតនានា។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប លើកឡើងថា៖ នេះជាលើកដំបូងហើយ ដែលមន្ទីរព័ត៌មានខេត្តក្រោមការសហការគាំទ្រពីរដ្ឋបាលខេត្ត ធ្វើការបើកការបណ្ដុះបណ្ដាលលើការផលិតព័ត៌មាន ដែលមានទ្រង់ទ្រាយធំបែបនេះ។ វគ្គបណ្ដុះបណ្ដាលនេះដែរ ក៏នឹងការបង្ហាញផ្លូវ ក្នុងការសិក្សាស្វែងយល់ពីជំនាញជាអ្នកនាំពាក្យនៅក្នុងអង្គភាព តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោយពេលដែលច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានបានចេញជាផ្លូវការនាពេលខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបើកក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក លី សំរិទ្ធិ បង្ហាញថា ការសេរសេរព័ត៌មានប្រៀបដូចជាការដាំស្មៅ ប្រសិនបើមិនបានជ្រើសរើសពូជស្មៅល្អ វានឹងមិនធ្វើឱ្យមានសោភណ្ឌភាពនោះទេ ពោលព័ត៌មាន ដែលសរសេរគ្មានវិជ្ជាជីវៈ មិនមានប្រភពច្បាស់លាស់ វាមិនត្រឹមតែមិនផ្ដល់ប្រយោជន៍ដល់សង្គមទេ វាថែមទាំងធ្វើឱ្យចលាចលក្នុងសង្គមទៀតផង។ ដូច្នេះ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ជាផ្នែកមួយបានផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីចូលរួមរក្សាសសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អ ប៉ុន្ដែបើផ្សាយព័ត៌មានមិនពិត បំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងប៉ះពាល់ដល់សិទ្ធិបុគ្គល។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការសរសេរព័ត៌មានត្រូវគិតពីប្រយោជន៍សាធារណៈ មិនត្រូវសរសេរតាមការញុះញង់ពីភាគីណាមួយឡើយ ដែលជាហេតុនាំឱ្យព័ត៌មាននោះគ្មានន័យ។ ជាមួយនោះ លោកបានវាយតម្លៃថា ការបណ្តុះបណ្តាលលើការសរសេរព័ត៌មាននេះ បានជួយបង្កើនសមត្ថភាពដល់មន្ត្រីក្នុងវិស័យសាធារណៈ ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងបរិបទ “ព័ត៌មាននាសម័យឌីជីថល” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវផែនការ និងយុទ្ធសាស្ត្រនានា សំដៅការលើកកម្ពស់វិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដើរទាន់សភាពការណ៍សកលភាវូបនីយកម្ម៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និង លោក បូូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: មន្ទីរព័ត៌មាន ខេត្តសៀមរាបលោក លី សំរិទ្ធសរសេរព័ត៌មានបឋម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.